អន្តរជាតិ ៖ កាលបើមានផ្នត់គំនិត ភាពជាសហគ្រិនពីវ័យក្មេងហើយនោះ ក្មេងស្រី វ័យទើបតែ ៧ឆ្នាំ បានសរសេរសំបុត្រដោយដៃផ្ទាល់មួយច្បាប់ ផ្ញើទៅកាន់ក្រុមហ៊ុន Google គោលបំណង ចង់ស្តែង ពីអារម្មណ៍ពិត ចង់ធ្វើការងារ នៅក្រុមហ៊ុនដ៏ធំនិងល្បីរបស់ពិភពលោក ក្រុមហ៊ុន Google ។ 

/

/

/

បន្ទាប់ពីសាកសួរ និងដេញដោលមតិជាមួយនឹងបុរសជាឪពុក នាងតូច Chloe Bridgewater វ័យ ទើបតែ ៧ឆ្នាំនោះ ក៏សម្រេចសរសេរលិខិតមួយច្បាប់ ផ្ញើទៅកាន់ Google ហើយជាលទ្ធផល CEO ក្រុមហ៊ុន Google បានចេញលិខិតផ្លូវការ តបនឹងសំណើរបស់នាងតូច ដែលធ្វើឲ្យនាងតូចពេញចិត្ត ពេញថ្លើមជាខ្លាំង ។ គួររំឮកថា ប្រធានបទ នៃការសរសេរសំបុត្រទៅកាន់ Google ពីសំណាក់ក្មេង ស្រីវ័យ ៧ឆ្នាំលើកនេះ ទទួលបាននូវភាពល្បីល្បាញជាខ្លាំង ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ នៅទូទាំងពិភពលោក ។ ខាងក្រោមនេះ គឺជាសំបុត្រនាងតូច វ័យ ៧ ឆ្នាំ ក៏ដូចជា អត្ថន័យ និង សំបុត្រ ឆ្លើយតប ពី CEO របស់ក្រុមហ៊ុន Google គឺលោក Sundar Pichai ៕

/

/

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី