បើនិយាយពីឧបករណ៍ Tablet, Asus FondPad Note គឺជា Tablet មានទំហំតូចងាយស្រួលកាន់ដោយប្រើតែដៃម្ខាង ប្រើប្រាស់ប៊ិច Touchscreen និងអាចធ្វើការសន្ទនាទូរស័ព្ទ ដូចនឹងសា្មតហ្វូនផងដែរ។
ក្រៅពី Tablet, FonePad Note ដែល Asus ទើបបានធ្វើការបង្ហាញណែនាំនៅពិព័រណ៍ Computex,ក៏អាចចាត់ទុកបានជា ស្មាតហ្វូនទំហំធំមួយ ពេលដែលវាមានទំហំអេក្រង់ដល់ទៅ 6 inch ធំជាង0,5 inch បើប្រៀបជាមួយ Galaxy Note II ប៉ុន្តែនៅតូចជាង Galaxy Mega 6.3 របស់ Samsung។
អេក្រង់របស់ FonePad Note ប្រើប្រាស់នូវបច្ចេកវិទ្យា Super IPS+ កំរិតពន្លឺ Full HD 1.080p។ ផ្នែកខាងមុខ ត្រូវបានរចនាម៉ូតជាមួយប្រព័ន្ធ Speaker stereo ពីរ ដូចនឹងស្មាតហ្វូន HTC Oneរួមជាមួយកាមេរ៉ាមុខ 1,2 megapixel និងកាមេរ៉ាក្រោយ 8 megapixel ។
Asus បានបំពាក់ដល់ tablet Full HD 6 inch នូវ CPU Dual Core ល្បឿន 1,6 GHz ជាប្រភេទ Atom Z2560 របស់ Intel អភិវឌ្ឍ និងមាន RAM 2 GB។ ឧបករណ៍នេះមាន Support 3G DC-HSPA+ ជាមួយនឹងល្បឿន បើតាមទ្រឹស្តីឡើងដល់ 42 Mbps។
តំលៃលក់របស់ FonePad Note នៅមិនទាន់បានក្រុមហ៊ុនផលិតតៃវ៉ាន់មួយនេះ បង្ហើបឲ្យដឹងនៅឡើយទេ៕
ដោយ៖ សិលាប្រភព៖ VE