នារីជំទង់វ័យ ១៣ ឆ្នាំមួយរូបបានសម្លាប់ខ្លួនដោយលោតពីលើអាគារកំពស់ជាង ១៨ ម៉ែត្រក្រោយពេលដែលវីដេអូសិចរបស់នាងត្រូវបានបែកធ្លាយពេញ Internet។Chevonea Kendall-Bryan អាយុ ១៣ ឆ្នាំរស់នៅ Battersea ភាគខាងត្បូងទីក្រុង London ប្រទេសអង់គ្លេស បានធ្វើការលោតពីលើផ្ទះកំពស់ ១៨ ម៉ែត្រក្រោយពេលដែលវីដេអូរួមសិចរបស់នាងត្រូវបានគេចែកចាយពេញសាលារៀន។កាលពីថ្ងៃទី ៩ ខែមករាកន្លងមកនេះនាងបានចូលរួមក្នុងកម្មវិធីជប់លៀងមួយដែលនាងត្រូវបានមិត្តប្រុសម្នាក់អាយុ ១៥ ឆ្នាំគំរាមធ្វើបាបប្រសិនបើនាងមិនព្រមដោះសម្លៀកបំពាក់ឱ្យគេថតវីដេអូទេនោះរឿងហេតុនេះបានបន្តររហូតដល់ការប៉ុនប៉ងចាប់រំលោភ តែការរំលោភមិនបានសម្រេចឡើយភ្លាមនោះថ្ងៃបន្ទាប់រូបភាពសិច និងឈុតវីដេអូទាំងនោះត្រូវបានចែកចាយពេញសាលា ដែលបណ្ដាលឱ្យនាងមានភាពអៀនខ្មាស់ជាខ្លាំង។ក្រោយពីត្រលប់មកផ្ទះវិញនាងក៏បានសម្រេចចិត្តសម្លាប់ខ្លួនតែម្ដង។ អ្នកជិតខាងម្នាក់ដែលបានឃើញហេតុការណ៍ផ្ទាល់បានប្រាប់ឱ្យដឹងថា គេកំពុងតែដើរតាមផ្លូវស្រាប់តែមានហេតុការណ៍នេះកើតឡើងគេក៏បានខិតខំជួយដែរទាំងខ្លួនឯងភ័យញ័រ។ Chevonea បានរងរបួសក្បាលធ្ងន់ធ្ងរហើយបានស្លាប់ក្រោយពេលដែលបានយកទៅដល់មន្ទីរពេទ្យ៕


ដោយ៖ ផានិតប្រភពពី៖ K14