នៅក្នុងពិធីតាំងពិពណ៌ Computex 2012 ដែលកំពុងប្រព្រឹត្តទៅនៅតៃវ៉ាន់ Samsung ទើបតែបង្ហាញនូវLaptopប្រែរូបមួយគ្រឿងSeries 5 Hybrid។
នេះគឺជាផលិតផលមួយដ៏អស្ចារ្យ ដែលអនុញ្ញាតឲ្យTablet ក្លាយទៅជាLaptop មួយគ្រឿងនៅពេលគេភ្ជាប់ថែមនូវKeyboardដាច់ខាងក្រៅ។ ជាពិសេសSeries 5 Hybrid ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការWindows 8 Full Version និងCPU x86។
រូបភាពពិតរបស់Samsung Series 5 Hybrid
Samsung Series 5 Hybrid មានទម្ងន់747g និងមានកំរាស់ស្តើង9mm។ បើនិយាយពីHardware វិញ វាមានអេក្រង់Touchscreenទំហំ11.6 inch កំរិតFull HD, Main Camera 8MPនិងSecondary Camera 2MP, ថ្មប្រើបាន10 ម៉ោងជាប់គ្នា, រន្ធដាក់ Sim, microSD និងរន្ធ USB។ ផលិតផលនេះបានSet Up រួចជាស្រេចនូវកម្មវិធីS-Pen, S-Memo (ប្រហាក់ប្រហែល Galaxy Note 10.1) ប៉ុន្តែវាមានលក្ខណពិសេសជាងត្រង់ប្រើប្រព័ន្ធប្រតិបត្តិការ Windows 8។ សព្វថ្ងៃSamsung នៅមិនទាន់បង្ហើបឲ្យដឹងពីតំលៃនិងពេលវេលាចេញលក់ផលិតផលនេះនៅឡើយទេ៕
ដោយ៖ និស្ស័យប្រភព៖ K14