កាលពី ម្សិលមិញនេះ ប្រជាជាតិ អាស៊ាន ទូទាំងប្រទេស បានផ្តោត អារម្មណ៍ យកចិត្តទុកដាក់ ជាមួយ និងកីឡាដ្ឋាន Nay Pyi Taw នៅឯប្រទេស ភូមា ជាខ្លាំង ។ តើទស្សនិកជន ដឹងថា ហេតុអ្វី ដែរទែ?
ប្រាកដណាស់ ទស្សនិកជន ច្បាស់ជាដឹង វាជាកម្មវិធី បើកការប្រកួត កីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី ២៧ ដែលប្រទេស មីយ៉ាន់ម៉ា ធ្វើជាម្ចាស់ផ្ទះ ។ កីឡាដ្ឋាន Nay Pyi Taw បានទទួល ស្វាគមន៍ អ្នកទស្សនា ២០០០០ ម៉ឺននាក់ ដើម្បីធ្វើជា សាក្សីនៃ ការកម្មវិធី ដ៏អស្ចារ្យនេះ ។ ប្រជាជន ភូមា ពិតជា មានមោទនភាព ណាស់ដែលអ្នកខ្លះ រំភើបដល់ ថ្នាក់ហូរទឹក ភ្នែកស្រក់ចុះមក ព្រោះថា អស់រយៈពេល ៤៤ ឆ្នាំទៅហើយ ដែលមីយ៉ាន់ម៉ា មិនបានធ្វើជា ម្ចាស់ផ្ទះសោះ ។
ក្នុងកម្មវិធី រយៈពេល ៣ ម៉ោង ម្ចាស់ផ្ទះមីយ៉ាន់ម៉ា បានរៀបចំ ការសំដែង ជាច្រើន ដែលបង្ហាញ ពី វប្បធម៌ និងទំនៀមទំលាប់ របស់ខ្លួន គួបផ្សំជាមួយ និងភ្លើងពណ៌ចំរុះ អមដោយកាំជ្រួច ភ្លឺព្រោងព្រាត ពិតជា អស្ចារ្យ ខ្លាំងណាស់ ។ ប្រសិនបើ ទស្សនិកជន មិនបាន ទស្សនាទេនោះ អាចចូលរួម ទស្សនា បាននៅខាង ក្រោមនេះ ៕
ដោយ ៖ កុសលប្រភព ៖ stratistime