(ឥណ្ឌា)៖ យោងតាមព័ត៌មាន Xinhua ទើបចេញផ្សាយនៅល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ បានឲ្យដឹងថា យ៉ាងហោច ណាស់មនុស្សចំនួន ៦នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀត បានទទួលរងរបួស បន្ទាប់ពីមានហេតុការណ៍បាក់ ស្រុតអគារមួយកន្លែង នៅក្នុងទីក្រុង Chandigarh តំបន់ភាគខាងជើងប្រទេសឥណ្ឌា ។

ប្រភពខាងលើបានបន្តថា ភាគច្រើននៃជនរងគ្រោះ គឺជាក្រុមកម្មករដែលកំពុងធ្វើការនៅក្នុងអគារ ដែលរងការបាក់ស្រុតនេះ ហើយក៏បានបណ្តាល ឲ្យមនុស្សជាច្រើននាក់ទៀត កំពុងកប់នៅក្រោមគំនអគារផងដែរ ដោយមិនដឹងពីចំនួនច្បាស់លាស់នៅឡើយទេ ។

គួររំលឹកថា ហេតុការណ៍បាក់ស្រុតអគារ តែងតែកើតមានជាញឹកញាប់ នៅក្នុងប្រទេសឥណ្ឌា ដោយសារតែការសាង សង់អគារ ខ្វះខាតផ្នែក បច្ចេកទេស, ខ្វះខាតវិធានការផ្នែកសុវត្ថិភាព និងស្ថានភាពនៃសំណង់អគារនៅជិតគ្នាច្រើនពេក ៕

/

/

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី