ទស្សនិកជន ច្បាស់ជាធ្លាប់បានទស្សនា និងស្គាល់រួចមកហើយ ជាមួយនិងកម្មវិធីប្រឡងចំរៀងដ៏ល្បីរបស់អាមេរិចគឺ American Idol ជាមួយនិងកម្មវិធីប្រលងបញ្ចេញស្នាដៃពិត American's GotTalent ជាដើម ។ កម្មវិធីទាំង ២ នេះពិតជាល្បីខ្លាំងណាស់ទូទាំងពិភពលោក ហើយទស្សនិកជនច្បាស់ជាធ្លាប់ប៉ងគិតស្រមៃចង់បាន កម្មវិធីនោះមានកម្ពុជាដែរ ។
ឥលូវនេះក្តីស្រមៃរបស់ ទស្សនិកជនក្លាយជាការពិតហើយ បើយោងតាមគេហទំព័រ FremantleMedia ដែលជាក្រុមហ៊ុនផលិតកម្មវិធីធំៗ ២ ខាងលើនោះបានប្រកាសថា ខ្លួនបានលក់និងផ្តល់សិទ្ធិក្នុងការផលិតកម្មវិធី ទាំងនោះទៅកាន់ បណ្តាប្រទេសជាច្រើនក្នុងអាស៊ី ដែលក្នុងនោះក៏រាប់មានកម្ពុជាយើងផងដែរ ។ ទស្សនិកជនអានត្រូវហើយ វាមិនមែនជាការយល់សប្តិទៀតឡើយព្រោះប៉ុស្ត៍ទូរទស្សន៍ ហង្សមាស HDTV របស់ផលិតកម្មហង្សមាស បានទទួលសិទ្ធិផ្តាច់មុខលើកម្មវិធីទាំង ២ នោះហើយដែលឈ្មោះថា Cambodian Idol និង Cambodian's Got Talent ។ កម្មវិធីទាំង ២ នេះនឹងត្រូវចាប់ផ្តើមតំណើរការផលិតនិងថត នៅឆ្នាំក្រោយនេះ ដែលយើងមិនទាន់ដឹងថាចាប់ផ្តើមក្នុងខែណានៅឡើយនោះទេ ។
ទស្សនិកជនជាច្រើន បានបញ្ចេញអារម្មណ៍សប្បាយរីករាយជាខ្លាំង ក្រោយពីបានដឹងដំណឹងមួយនេះ ហើយទស្សនិកជនខ្លះបាននិយាយចែកចាយគ្នាតាម Facebook ថា ៖ ទីបំផុតខ្មែរយើង មានកម្មវិធីល្បី ដែលមានគុណភាពខ្ពស់នឹងគេហើយ ។ ជាមួយនិងកម្មវិធី Cambodian Idol គេសង្ឃឹមថា នឹងអាចស្វែងរក តារាចំរៀងដែលមានសមត្ថភាពពិតប្រាកដ អោយលេចមុខក្នុងវិស័យចំរៀងហើយក៏ជួយកែប្រែ ទំលាប់ចំលងបទចំរៀងពីបរទេសផងដែរ ៕

ដោយ ៖ លីលីប្រភព ៖ fremantlemedia