ក្រោយពីលោក Gulf Kanawut ក្លាយជាតារាប្រុសថៃប្រចាំស្ថានីយ៍ទូរទស្សន៍ Thai TV3 អ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំទស្សនាខ្សែភាពយន្ដដំបូងរបស់លោក ចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ដ៏មានប្រជាប្រិយភាពមួយនេះ។

/

បច្ចុប្បន្ន មានព័ត៌មានបញ្ជាក់ថា តារាប្រុសរូបនេះ នឹងសម្ដែងជាមួយនឹងតារាស្រីរាមច្បងអ្នកនាង Janie Thienphosuwan ដែលទើបតែត្រឡប់មកបម្រើអារម្មណ៍ទស្សនិកជនវិញ ក្រោយអវត្ដមានពីវិស័យសិល្បៈរយៈពេល ២ ឆ្នាំ ។ យោងតាមបទសម្ភាសន៍របស់ផលិតករលោក Kai Varayuth  ខ្សែភាពយន្ដនេះ គឺជាសាច់រឿងបែបស្នេហា ដែលមានគម្លាតអាយុគ្នាច្រើន ។

ផលិតកររូបនេះបានបន្ថែមថា តួឯកប្រុសលួចស្រលាញ់ តួឯកស្រីតាំងពីនាងនៅក្មេង ។ គេព្រមធ្វើគ្រប់យ៉ាង ដើម្បីបាននៅជិតនាង ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate