យោងតាមគេហទំព័រ Daradaily លោក Tor Thanapob និងកញ្ញា Plengkwan Nattaya រំពឹងថា នឹងសម្ដែងរួមគ្នា នៅក្នុងខ្សែភាពយន្ដភាគថ្មីរឿង “Dtai Laah” ។ នេះគឺជាការចាប់ដៃគូសម្ដែងថ្មី ដោយសារតែតារាប្រុសស្រីទាំងពីរនាក់នេះ ពុំធ្លាប់សម្ដែងរួមគ្នា ពីមុនមកទេ ។

/

លោក Sant Srikaewlaw ផលិតករភាពយន្ដ  “Wanthong” ត្រូវបានគេរាយការណ៍ថា លោក នឹងទទួលងារផលិតខ្សែភាពយន្ដថ្មីនេះ ។ មិនតែប៉ុណ្ណោះ ផលិតកររូបនេះ ធ្លាប់ធ្វើការជាមួយនឹងលោក Tor Thanapob ជាលើកដំបូង នៅក្នុងខ្សែភាពយន្ដឆ្នាំ ២០២០ រឿង “Kor Kerd Mai Klai Klai Ter” ។

/

សមាសភាពតួសម្ដែង មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ដូចនេះ សូមតាមដានទស្សនាព័ត៌មានថ្មីៗបន្ថែមទៀតអំពីខ្សែភាពយន្ដថ្មីនេះ ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate