យោងតាមគេហទំព័រតារា Daradaily លោក Tor Thanapob និងកញ្ញា Plengkwan Nattaya រំពឹងថា នឹងសម្ដែងរួមគ្នា នៅក្នុងខ្សែភាពយន្ដភាគថ្មីរឿង “Dtai Laah” ។ នេះគឺជាការចាប់ដៃគូសម្ដែងថ្មី ដោយសារតែលោក Tor Thanapob និងកញ្ញា Plengkwan Nattaya មិនធ្លាប់សម្ដែងរួមគ្នាពីមុនមកទេ ។

/

កញ្ញា Plengkwan Nattaya បានបង្ហាញទេពកោសល្យសម្ដែងរបស់នាង នៅក្នុងខ្សែភាពយន្ដបែបអាថ៌កំបាំងរឿង “Hongsutai Maai Layk 6”។ លោក Sant Srikaewlaw ត្រូវបានគេរាយការណ៍ថា នឹងធ្វើជាអ្នកដឹកនាំរឿងនៃខ្សែភាពយន្ដថ្មីនេះ ។

/

អ្នកដឹកនាំរឿងរូបនេះ ធ្លាប់ធ្វើការរួមជាមួយនឹងលោក Tor Thanapob នៅក្នុងខ្សែភាពយន្ដរឿង “Kor Kerd Mai Klai Klai Ter” កាលពីឆ្នាំ ២០២០ ។ ដៃគូសម្ដែងទាំងពីរនាក់នេះ មិនទាន់បញ្ជាក់ឱ្យដឹងនៅឡើយទេ ។ ដូច្នេះសូមតាមដានបន្ដដើម្បីជ្រាបពីព័ត៌មានថ្មីៗអំពីខ្សែភាពយន្ដថ្មីនេះ ៕

 /

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate