កូរ៉េ ៖ កាលពីថ្ងៃទី ២៦ ខែកុម្ភៈ អ្នកគ្រប់គ្រងរបស់តារាសម្តែងស្រីនាង Kim Tae Hee បានប្រកាសដំណឹងល្អមួយទៅឲ្យហ្វេនៗបានឲ្យដឹងថា Kim Tae Hee នឹងក្លាយជាម្តាយរបស់កូនពីរនាក់ព្រោះ ថ្មីៗនេះកំពុងតែពពោះកូនទីពីររបស់នាង ដែលនឹងផ្តល់កំណើតនៅក្នុងខែវិឆ្ឆិកាក្នុងឆ្នាំនេះ។ ​តា​រាសម្តែងស្រីរូបនេះត្រូវបានគេដឹងថា​ កូនដំបូងរបស់នាងចាប់កំណើតនៅក្នុងខែតុលា ឆ្នាំ ២០១៧ ។  

/

ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្តទៅដល់ក្រុមគ្រួសារតារាចម្រៀង Rain យ៉ាងខ្លាំង ។​ គួរបញ្ជាក់ឲ្យដឹងថា តារាល្បីឈ្មោះទាំងពីរដួងនេះបានរៀបការនៅក្នុងខែមករា ឆ្នាំ ២០១៧ បន្ទាប់ពីទាក់ទងគ្នាជាសង្សារអស់រយៈពេលដល់ទៅ ៥ ឆ្នាំ ៕

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ allkpop