គេហទំព័រ BGR ទើបតែអាប់ឡូតរូបភាពដែលគេកំនត់ថា ជាគំរូរចនាម៉ូដចុងក្រោងរបស់iPhone 5 ។ ព័ត៌មាននេះត្រូវបានផ្តល់ពីហាងលក់ឧបករណ៍បន្លាស់នៅប្រទេសចិន។

iPhone ស៊េរីក្រោយមានរូបរាងខាងក្រៅដូចច្រើនទៅនឹងព័ត៌មានចចាមអារ៉ាមជាច្រើន ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ។ ព័ត៌មានជាច្រើនផ្សេងៗគ្នាបាននិយាយថា Apple បានចាប់ផ្តើមធ្វើការផលិត iPhone 5 ហើយ ដើម្បីឲ្យទាន់ចេញលក់នៅថ្ងៃទី ២១/៩ ខាងមុខនេះ។

/

រូបភាពត្រូវបានគេកំនត់ថា ជាគំរូរចនាម៉ូដចុងក្រោយរបស់ iPhone 5

iPhone 5 ក្នុងរូបភាពខាងលើនេះ មិនមែនជាម៉ាស៊ីនពិតប្រាកដទេ។ វាជាផលិតផលគំរូសំរាប់ប្រើក្នុងការពិសោធន៍គ្រឿងបន្លាស់ខាងក្នុងប៉ុណ្ណោះ។ អ្នកអាចមើលឃើញថា អេក្រង់ធំជាងមុន កាមេរ៉ាខាងមុខស្ថិតនៅខាងលើ និងចំពាក់កណ្តាល Spkeaker ស្តាប់ការសន្ទនា, រន្ធ Connect ប្រភេទតូច 19-Cell ជំនួសឲ្យការពីមុន 30-Cell, រន្ធដោតកាសស្តាប់ចម្រៀងប្រភេទ 3,5mm ស្ថិតនៅផ្នែកខាងក្រោមទូរស័ព្ទ។

ពិតជាពិបាកធ្វើការកំនត់ឲ្យបានច្បាស់លាស់ណាស់ នៅពេលដែល Apple នៅមិនទាន់បង្ហាញជាផ្លូវការនូវ iPhone ជំនាន់ថ្មី។ ប៉ុន្តែអ្នកប្រើប្រាស់ កំពុងតែរង់ចាំមើលនូវការអភិវឌ្ឍន៍ថ្មីរបស់ iPhone 5ដើម្បីដើរឲ្យទាន់ការរីកចំរើនដ៏ខ្លាំងក្លារបស់ទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ Android ៕

ដោយ៖ សិលាប្រភព៖ k14