បន្ទាប់ពីលេចលឺ ពាក្យចចាមអារ៉ាមជាច្រើនរួចមក ក្រុម Manchester United បានប្រកាសថា ការចរចារទិញ កីឡាករវ័យក្មេងសញ្ជាតិអេស្ប៉ាញ Thiago បានសំរេចហើយ ។កន្លងមកក្រុម Barcelona បានបញ្ជាក់ថា Thiago នឹងមិនចាកចេញពី Nou Camp ឡើយ តែពេលដែលស្នើរសុំអោយចុះកុងត្រាថ្មី Thiago បានបដិសេធ មិនព្រមបន្តការលេងនៅ NouCamp បន្តទៀតទេ ។ នេះមានន័យថា Thiago បានមានគំរោងផ្ទេរទៅ Manchester Unitedជាយូរណាស់មកហើយផងដែរ ។ Manchester United ចរចារទិញ Thiago បានសំរេចក្នុងតំលៃ ១៧ លានផោន ។
គួរបញ្ជាក់ផងដែរថា Thiago បានលេចមុខល្បីភ្លាមៗ នៅពេលដែលគេ ស៊ុតបាល់ Hat-Trickចូលពេលដែលគេ ទាត់ជាមួយក្រុមជំរើសជាតិ Israel ទើបធ្វើអោយ David Moyes របស់ក្រុមManchester United ចាប់អារម្មណ៍យកមកលេងនៅ ទឹកដី Old Trafford ៕
ដោយ ៖ កុសលប្រភព ៖ telegraph