កីឡាអន្តរជាតិ ៖ ក្រុមបាល់ទាល់ប្រេស៊ីល បានយកឈ្នះ ក្រុមបាល់ទាល់ កូឡុំប៊ី ១ ទល់ នឹងសូន្យ ក្នុងជំនួបមិត្តភាព ខណៈរៃអង្គាសថវិកាបានដល់ទៅ ៣០០,០០០ផោន ដើម្បីជួយបរិច្ចាកដល់ក្រុម គ្រួសារនៃសពក្រុមកីឡាករបាល់ទាល់ប្រេស៊ីល Chapecoense ដែលបានស្លាប់បាត់បង់ជីវិត ក្នុង ឧបទ្ទេវហេតុធ្លាក់យន្តហោះ កាលពីអំឡុងខែ វិច្ឆិកា កន្លងទៅនេះ ។ 

/

អ្នករស់រានមានជីវិត ៤នាក់ ក្នុងនោះ ៣នាក់ជាកីឡាករ និងម្នាក់ផ្សេងទៀតជាអ្នកអធិប្បាយប៉ុស្តិ៍ វិទ្យុ បានបង្ហាញខ្លួនជាកិត្តិយស នៅឯពហុកីឡាដ្ឋាន Olympic stadium នាទីក្រុង Rio មុនពេល ដែលការប្រកួតបាល់ទាត់ ក្នុងជំនួបមិត្តភាពចាប់ផ្តើម។ ក្រុមបាល់ទាល់ប្រេស៊ីល បានយកឈ្នះ ក្រុមបាល់ទាល់ កូឡុំប៊ី ១ ទល់ នឹងសូន្យ ក្នុងជំនួបមិត្តភាព ដោយខ្សែប្រយុទ្ធ Dudu ។ 

ដោយឡែក ក្រុមបាល់ទាត់ប្រេស៊ីល Chapecoense បានយកឈ្នះគូរប្រកួតក្រុម Palmeiras ត្រឹម ២ស្មើ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ដែលជាការប្រកួតជើងដំបូង ចាប់តាំងពីក្រុមបាល់ទាត់មួយ ក្រុមនេះ ជួបឧបទ្ទេវហេតុធ្លាក់យន្តហោះ ។ មនុស្សវាសនាខ្ពស់ត្រឹមតែ ៦នាក់​ក្នុងចំណោម ៧៧ នាក់ នៅរស់រានមានជីវិត ពីគ្រោះថ្នាក់ធ្លាក់យន្តហោះ កាលពីថ្ងៃទី ២៨ វិច្ឆិកាកន្លងទៅនេះ អំឡុង ពេលដែលយន្តហោះ ហោះពីដឹកក្រុមកីឡាករប្រេស៊ីល Chapecoense  ទៅកាន់ប្រទេសកូឡុំប៊ី ដើម្បីទៅប្រកួតយកពាន Copa Sudamericana ។ ក្នុងចំណោម អ្នកដំណើរ ៧៧នាក់ ក្នុងនោះ ៤៣ នាក់សុទ្ធសឹងជាក្រុមកីឡាករបាល់ទាត់ប្រេស៊ីល។ ក្រុមបាល់ទាត់ដែលជូបគ្រោះថ្នាក់ មួយ នេះបានស្តាររចនាសម្ព័ន្ធឡើងវិញ បន្ទាប់ពីខ្ចីជើងកីឡាករពីក្លឹបផ្សេងជាង ២២ នាក់ ៕

-ប្រវត្តិ​សំខាន់ៗ របស់​អតីត​ក្រុម​ខ្លាំង Chapecoense មុន​ធ្លាក់​យន្ត​ហោះ​នៅ​ប្រទេស​កូឡុំប៊ី

- អ្នកចាំទីម្នាក់ នៅរស់នៅឡើយទេ ក្រោយយន្តហោះដឹកក្រុមកីឡាករបាល់ទាត់ ប្រេស៊ីល ធ្លាក់ផ្ទុះឆេះ ស្លាប់មនុស្ស

-ខ្លោចផ្សា :( ពេលទស្សនា រូបភាព វីដេអូ មុន&ក្រោយ ធ្លាក់យន្តហោះ សម្លាប់ក្រុមកីឡាករ ប្រេស៊ីល

/

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី