រ៉ូម៖ ក្រុមបាល់ទាត់ Lazio បានដណ្តើមយកកៅអី ក្នុងក្របខ័ណ្ឌ Champions League ក្រោយអវត្តមានរយៈពេល ១៣ ឆ្នាំ។ ក្រោយពីការវាយបកយកឈ្នះ ក្រុម Cagliari ២-១ ក្នុងក្របខ័ណ្ឌ Serie A កាលពីថ្ងៃព្រហស្បតិ៍ទី ២៣ ខែកក្កដា បន្ទាប់ពីការប្រកួតចំនួន ៥ លើកដោយមិនទទួលបានជ័យជម្នះសោះ។
ជាមួយនឹងការប្រកួតនៅសល់ ៣ ប្រកួតទៀត Lazio នៅតែមានឱកាស (គិតតាមក្បួនគណិតវិទ្យា) អាចនឹងធ្វើអោយនាំក្រុម Juventus រង្គោះរង្គើរ ដោយ Juventus ដែលបានចាញ់ ២-១ នៅ Udinese កាលពីថ្ងៃព្រហស្បតិ៍ និងមាន ៨០ ពិន្ទុដដែល។
ក្រោយចប់ការប្រកួត កីឡាករ ខ្សែរប្រយុទ្ធ Ciro Immobile និយាយថា៖ “ខ្ញុំសប្បាយចិត្ត វាជាពេលដែលយើង អបអរដល់គោលដៅសំខាន់មួយ សម្រាប់យើង ដែលយើងទទួលបាន ទោះបីយើងនៅសល់ ៣ ប្រកួតទៀតក៏ដោយចុះ “។
កីឡាករ Ciro Immobile ក៏បានបញ្ជាក់ផងដែរថា៖ យើងមានមោទនភាព ទោះបីមានការលំបាក ដែលយើងបានជួបប្រទះ បន្ទាប់ពីការបិទខ្ទប់ប្រទេស ដោយបញ្ហាជំងឺ Covid 19 ក្តី នេះគឺជាអ្វី (Champions League)ដែល Lazio មិនបានសម្រេចរាប់ឆ្នាំមកហើយ ៕
ប្រែសម្រួល៖ ផាន់ណា
ប្រភព៖ Channel New Asia