អ្នកឈ្នះពានរង្វាន់លីគលំដាប់ទី ២ បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ទី ២៣ ខែកក្កដាថាក្រុម Leeds United បានចុះហត្ថលេខាលើអ្នកចាំទី Illan Meslier ពីក្លឹបបារាំង Lorient ក្នុងកិច្ចសន្យាជាអចិន្ត្រៃយ៍បន្ទាប់ពីខ្ចីជើងរួចមក​ ។

/

កីឡាករវ័យ ២០ ឆ្នាំរូបនេះ បានចុះកុងត្រារយៈពេល ៣ ឆ្នាំជាមួយ Leeds ដោយរក្សាបាន ៧ Clean Sheets  ក្នុងការប្រកួតលីគ ១០ ខណៈក្រុមរបស់លោក Marcelo Bielsa បានបញ្ចប់ការរង់ចាំរយៈពេល ១៦ ឆ្នាំដើម្បីធានាការវិលត្រឡប់មកកាន់លីគកំពូលអង់គ្លេសវិញ។

អ្នកចាំទី វ័យក្មេងរូបនេះ បានប្រាប់គេហទំព័ររបស់ក្លិបថា៖“វាមិនគួរឱ្យជឿ យើងបានឡើងមកលេង ក្នុងក្របខណ្ឌ Premier League ហើយថ្ងៃនេះ ខ្ញុំបានចុះកុងត្រា ជាមួយ Leeds United ជាអចិន្ត្រៃយ៍ដូច្នេះខ្ញុំពិតជារីករាយណាស់” ។

គោលបំណងរបស់ខ្ញុំ នៅពេលដែលខ្ញុំបានមកដល់គឺលេងអោយអស់សមត្ថភាពដើម្បី ក្លឹប ។ អ្នកដឹងទេ Leeds គឺល្អ ល្អឥតខ្ចោះ ទាំងអ្នកគាំទ្រក្លឹប និងពហុកីឡដ្ឋាន ក៏ដូចជាមិត្តរួមក្រុមផងដែរ គឺមិនគួរឱ្យជឿនោះទេ ដូច្នេះខ្ញុំតែងតែចង់លេងនៅទីនេះ”។ នេះជាសម្តីរបស់អ្នកចាំទី Illan Meslier បានបញ្ជាក់។

គួររំលឹកផងដែរថា កីឡាករបារាំង Meslier បានជាប់ជាអ្នកចាំទីជម្រើសដំបូងនៅ Leeds នៅពេលដែល Kiko Casilla ត្រូវបានហាមឃាត់មិនឱ្យប្រកួតចំនួន ៨ ប្រកួតពីបទរើសអើងពូជសាសន៍ កាលពីខែកុម្ភៈ៕

ប្រែសម្រួល៖ ផាន់ណា

ប្រភព៖ : Channel News Asia