ការប្រកួតបាល់ទាត់ English Premier League រដូវកាលថ្មី ២០១៣-២០១៤ បានចាប់ផ្តើមម្តងទៀតហើយ ដោយកាលពីថ្ងៃអាទិត្យម្សិលមិញនេះ គឺជាការប្រកួតរវាងក្រុម​ Chelsea ស្វាគមន៍ក្រុម Hull City ។

/ការប្រកួតចាប់ផ្តើម ក្រុមទាំង ២ បានព្យាយាមសំរុកគ្នាតិចប៉ុណ្ណោះ​ ព្រោះខ្លាចអស់កំលាំងនៅពេលក្រោយ​ ។ អស់រយៈពេល ១០ នាទីលទ្ធផលនៅតែស្ងប់ស្ងាត់ តែចូលមកដល់នាទីទី ១៣Hull City បានធ្វើអោយភ្លាត់ស្នៀត Chelsea ឆក់ឱកាសស៊ុតបានមួយគ្រាប់មុន ដោយកីឡាករOscar ។

/ការប្រកួត មានសភាពស្ងប់ស្ងាត់សារជាថ្មីម្តងទៀត អស់រយៈពេល ១០ នាទីទៀត ។ រហូតមកដល់នាទីទី ២៥ Chelsea ទទួលបានពិន័យ Free Kick មួយគ្រាប់ដែលមានចំងាយដល់ទៅ ៣០ជាងឯណោះ ។ ទោះជាឆ្ងាយក៏ដោយ ក៏កីឡាករជើងចាស់ Frank Lampard នៅតែអាចស៊ុតចូលជ្រុងតែម្តង ធ្វើអោយទស្សនិកជន ស្រែកហ៊ោរកញ្ច្រៀវ ពេញកីឡាដ្ឋាន ។​ ចប់ការប្រកួតក្រុម Chelsea ឈ្នះក្រុម Hull City ក្នុងលទ្ធផល ២ ទល់ ០ នាំជ័យជំនះអោយ Jose Mourinho ក្នុងថ្ងៃបើកឆាក ៕

/

/

/

 

ដោយ ៖ កុសលប្រភព ៖ dailymail