ថ្មីៗនេះ កាសែត Korea Herald បានបង្ហើបឲ្យដឹងថា LG នឹងឆាប់ធ្វើការបង្ហាញ smartwatch G-Arch និងខ្សែដៃប្រភេទកីឡា តាមដានសុខភាព G-Health ដើម្បីប្រើរួមជាមួយនឹង ស្មាតហ្វូនជំនាន់បន្ទាប់ របស់ LG G2។

/

ប្រភពព័ត៌មានបានបន្តឲ្យដឹងថា ផលិតផលថ្មីទាំងបី ខាងលើនេះ លទ្ធភាពច្រើននឹងត្រូវបាន LG ធ្វើ ការបង្ហាញណែនាំ នៅក្នុងពិព័រណ៌ MWC 2014 ដែលនឹងប្រារព្ធធ្វើឡើងនៅចុងខែ កុម្ភះ ឆ្នាំក្រោយ។ ចំណែកខាង LG វិញ មិនបានមានប្រតិកម្មអ្វីទាំងអស់ ស្តីពីព័ត៌មានចចាមអារាមនេះ ប៉ុន្តែពួកគេបាន បញ្ជាក់ជាមួយគេហទំព័រ Engadget ថា ក្រុមហ៊ុននឹងមាន ផលិតផលពាក់ដៃមួយ នៅក្នុងពិធីបង្ហាញ របស់ខ្លួន។

/Smart Activity Tracker (រូបភាព៖ engadget)

កាលពីដើមឆ្នាំនេះ LG ក៏បានធ្លាប់ធ្វើការបង្ហាញណែនាំនូវខ្សែពាក់ដៃ Smart Activity Tracker ដែល មានសមត្ថភាពអាចកំណត់ GPS, តាមដាននូវចង្វាក់បេះដូង ល្បឿននៃការរត់ ដើរ និងអាចប្រើជាមួយ នឹងស្មាតហ្វូន LG ផងដែរ។ បើទោះជាបានបង្ហាញខ្លួន ជាច្រើនខែមកហើយ ប៉ុន្តែមកដល់ពេលនេះ ផលិតផលនេះ នៅតែមិនទាន់ឃើញមានដាក់លក់ នៅលើទីផ្សារនៅឡើយទេ៕

ប្រែសម្រួល៖ សិលាប្រភព៖ tinhte