នៅក្នុងសេចក្តីថ្លែងការណ៍មួយជាមួយទំព័រ New York Times កាលពីពេលថ្មីៗនេះ CEO របស់ក្រុមហ៊ុនផលិត Chip Nvidia លោក Jen-Hsun Huang បានអោយដឹងថា ក្រុមហ៊ុនរបស់លោកបានរកឃើញនូវវិធីសាស្រ្តក្នុងការបញ្ចុះតំលៃនៃការផលិត chip Quad core Tegra 3 ដើម្បីជួយអោយក្រុមហ៊ុនអាចធ្វើការផលិតនូវសមាសភាគផ្សំមានតំលៃទាបបំផុត។ ប្រការនេះគឺបានជួយអោយតំលៃដាក់លក់របស់ឧបករណ៍ tablet quad core Tegra 3 មានតំលៃទាបបំផុត គឺប្រហែល ២០០ ដុល្លាអាមេរិកប៉ុណ្ណោះក្នុងមួយគ្រឿង។ ហើយក៏នឹងចាប់ផ្តើមដាក់បង្ហាញវត្តមាននៅក្នុងរដូវវិស្សមកាលខាងមុខនេះផងដែរ។ Asus Transformer Prime គឺជាឧបករណ៍ Tablet ដំបូងគេក្នុងពិភពលោកដែលត្រូវបានបំពាក់ដោយ Chip Tegra 3 នេះ។
លោក Jen-Hsun Huang អោយដឹងថា៖តំលៃនៃវត្ថុធាតុដើមសំរាប់ផលិត Tegra 3, ជាពិសេសអង្គចងចាំ chips នឹងធ្លាក់តំលៃមកត្រឹមតែប្រហែលជា ១៥០ ដុល្លាអាមេរិក។ ហេតុដូច្នេះហើយអ្នកប្រើប្រាស់មានឱកាសដើម្បីអាចទិញឧបករណ៍ tablet ប្រើប្រាស់ chip ប្រភេទនេះជាមួយតំលៃប្រហែលត្រឹមតែ ១៩៩ ដុល្លាអាមេរិកប៉ុណ្ណោះក្នុងមួយគ្រឿង។
Tablet Quad core ដំបូងប្រើប្រាស់ chip Tegra 3 របស់ Asus
លោក Huang ក៏បានអោយដឹងបន្ថែមដែរថា បច្ចុប្បន្នឧបករណ៍ Tablet Android មិនទទូលបានជោគជ័យដូចការរំពឹងទុករបស់លោកនោះឡើយ។ ហេតុដូច្នេះ នៅពេលខាងមុខ Nvidia និងឆ្ពោះទៅរកការផលិត chip សំរាប់ឧបករណ៍ tablet ដំណើរការដោយ Windows 8 វិញ។ លោក Huang បានថ្លែងថាចំពោះអ្នកប្រើប្រាស់ភាគច្រើន ពួកគេត្រូវការ Windows ជាចាំបាច់បំផុតដើម្បីធ្វើការ ហើយឧបករណ៍ tablet ប្រើប្រាស់ chip Quad core និងដំណើរការដោយ Windows 8 នឹងក្លាយជាសមិទ្ធិផលមួយដ៏សមស្របបំផុតសំរាប់ពួកគេ ។
គួរបញ្ជាក់ថា កន្លងមកមានពត៌មានចរចាមអារ៉ាមជាច្រើនបានធ្វើការចុះផ្សាយថាឧបករណ៍ tablet
របស់ Google នឹងមានតំលៃលក់ចាប់ពី ១៥០ ទៅ ២០០ ដុល្លាអាមេរិកក្នុងមួយគ្រឿង ហើយក៏នឹងបំពាក់ដោយ chip ប្រភេទ quad core ផងដែរ និងកំពុងតែធ្វើការផលិតនៅក្នុងខែនេះទៀតផង៕
ប្រភព៖ Techradar
ដោយ៖ រស្មី