ថ្មីៗនេះ ក្រុមហ៊ុន Transcend ទើបធ្វើការបង្ហាញណែនាំនូវមេម៉ូរីកាតក្រៅមួយ ប្រភេទ SDHC ដែលមាន Support  Wi-fi។

មេម៉ូរីកាតនេះអាចប្រើជាមួយ iPhone និងបណ្តាឧបករណ៍ប្រើប្រព័ន្ធប្រតិបត្តិការ Android បានដែលអនុញ្ញាតឲ្យមើលរូបភាព វីដេអូតាមរយះអេក្រង់របស់ស្មាតហ្វូន និងអាចចែករំលែកវាចូលក្នុងអ៊ីនធឺណេត។ បើតាមប្រភពពី Transcend មេម៉ូរីកាត SDHC ថ្មីនេះមានល្បឿន Write 10mb/s, ទំហំមានពីរគឺ 16GB និង 32GB។

/

មេម៉ូរីកាតនេះមានមុខងារពីរគឺ: ទីមួយ Direct Share Mode - ប្រើដើម្បីភ្ជាប់ដោយផ្ទាល់ជាមួយម៉ាស៊ីនថត និងឧបករណ៍ Mobile មួយចំនួនទៀតដើម្បីផ្លាស់ប្តូរទិន្នន័យ។ ទីពីរ Internet Mode -ប្រើដើម្បីភ្ជាប់ជាមួយម៉ាស៊ីនថតតាមរយះអ៊ីនធឺណេត។ ដើម្បីអាចមើលទិន្នន័យខាងក្នុងកាតបានគេត្រូវប្រើកម្មវិធី Read តាមរយះ Wifi រឺប្រើកម្មវិធី Support ឲ្យ iPhone, iPad រឺបណ្តាឧបករណ៍ប្រើ Android។ ជាមួយស្មាតហ្វូន អ្នកប្រើប្រាស់អាចបើកមើលរូបភាព មើលវីដេអូ ផ្ញើរូបតាម Email Facebook រឺ Instagram បាន។

តំលៃលក់មេម៉ូរីកាត SD នេះគឺ សំរាប់ទំហំ 16GB តំលៃប្រហែល 70 USD, 32GB តំលៃប្រហែល100 USD ៕

ដោយ៖ សិលាប្រភព៖ KH