ដោយបច្ចេកវិទ្យាកាន់តែទំនើប​ និងតំរូវការអតិថិជនកាន់តែកើនឡើង ជាហេតុធ្វើអោយអ្នកស្រាវជ្រាវរិះរកនូវគំនិតថ្មីៗក្នុងការបង្កើតនូវផលិតផលថ្មី ទំនើប និង ងាយស្រួលប្រើប្រាស់ជាងមុន។ /ថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញនូវសមិទ្ធិផលថ្មីមួយផ្សេងនោះគឺ keyboard ផ្លាស្ទិកដែល Keyboard នេះវាអាចប្រើបា្រស់ជាមួយនឹងកុំព្យូទ័របានច្រើនម៉ូដែលដូចជា ៖ Dell, Acer, Apple Mac Air, Lenovo និង HP ជាដើម។ /សំរាប់ Keyboard ផ្លាស្ទិកនេះ ត្រូវបានផលិតឡើងពីជាតិជ័រពិសេសទន់ល្មើយ​ ងាយស្រួលប្រើប្រាស់ក្នុងការវាយអក្សរ លើសពីនេះទៅទៀត វាមានសមត្ថភាពខ្ពស់ក្នុងការការពារជំរាបទឹក ធូលីដី និង ភាពសឹករិចរឹល។ផលិតផលថ្មីមួយនេះ វាក៏បានធ្វើអោយអ្នកប្រើប្រាស់ពេញចិត្ត និងកាន់តែមានទំនុកចិត្តថែមមួយកំរិតទៀត ៕

ដោយ ៖ ចាន់ណាប្រភព៖ mpmag