ប្រសិនដាក់លេខកូដសម្ងាត់សម្រាប់ប្រព័ន្ធ Wifi របស់ខ្លួន វាគឺជារឿងងាយស្រួល ប៉ុន្ដែ អ្នកក៏អាចប្រើប្រាស់កម្មវិធី Who Is On My Wifi ដើម្បីស្វែងរក និងគ្រប់គ្រង អ្នកដែលកំពុងលួចប្រើ Wifi របស់អ្នក។

/

Who Is On My Wifi គឺជាសបវ៉ែរមិនគិតថ្លៃមួយ ដែលមានមុខងារស្វែងរក និងបង្កើតបញ្ជីឈ្មោះនៃបណ្ដាឧបករណ៍ ដែលកំពុងតភ្ជាប់ប្រព័ន្ធ Wifi របស់អ្នក ក្រោយមក វានឹងជួយឱ្យអ្នក ធ្វើសកម្មភាពបិទសោ Wifif ដោយងាយស្រួល និង “ស្ងាត់ស្ងៀម” បំផុត។ ក្រោយពីបានដំឡើង អ្នកត្រូវដំណើរការកម្មវិធីនេះ ហើយចុចទៅលើ Scan Now ដើម្បីចាប់ផ្ដើមស្វែងរក និងបង្កើត បញ្ជីឈ្មោះនៃបណ្ដាឧបករណ៍ដែលកំពុងលួចប្រើ Wifi ។

/

នៅពេលការស្វែងរកបានបញ្ចប់ បញ្ជីឈ្មោះឧបករណ៍ដែលកំពុងលួចប្រើ Wifi នឹងបង្ហាញឡើងនៅលើផ្ទាំងមួយ។ ឈ្មោះនិមួយៗក្នុងបញ្ជី គឺជាឈ្មោះឧបករណ៍ លេខ IP និង ខ្ទង់ (Known/Unknown)។ ប្រសិនអ្នកស្គាល់ឧបករណ៍ដែលកំពុងតភ្ជាប់ ចូរជ្រើសរើស Known ហើយបើមិនស្គាល់ ត្រូវជ្រើសរើស Unknown ក្រោយមក ចុច Save Changes ដើម្បីចម្លងទុក។

/

ទន្ទឹមនឹងការជ្រើសរើស Known/Unknown អ្នកក៏អាចដាក់ឈ្មោះឱ្យបណ្ដាឧបករណ៍ទាំងនោះ នៅក្នុង Description ។

/

ពេលនេះ ក្រោយពីបានកំណត់នូវមុខសញ្ញា អ្នកត្រូវដាក់សញ្ញាទៅលើវា នៅក្នុងពាក្យ Block  និងចុច Save Changes ពេលនោះ ប្រអប់សំនួរមួយនឹងបង្ហាញខ្លួន អ្នកត្រូវចុចលើពាក្យ Yes ដើម្បីទទួលស្គាល់ ឬក៏យល់ព្រម។

/

បញ្ជាក់ ៖ ការបិទមិនឱ្យអ្នកផ្សេងប្រើ Wifi នេះ នឹងមានសុពលភាពត្រឹមតែ ៣០វិនាទីប៉ុណ្ណោះ សម្រាប់កំណែមិនគិតថ្លៃ ចំណែកកំណែគិតថ្លៃ គឺមិនមានការកំណត់ពេល។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ lifehacker/tech