វិធីសាមញ្ញមួយ អាចប្រែក្លាយកុំព្យូទ័រយូរដៃរបស់អ្នក ដែលកំពុងភ្ជាប់អ៊ីនធឺរណិតខ្សែ ទៅជាឧបករណ៍ផ្សាយរលក WiFi អត់ខ្សែ និងមិនអស់ថ្លៃ នោះគឺប្រើ PCTuneUp Free WiFi HotspotCreator ។

ប្រសិនអ្នកកំពុងប្រើប្រាស់អ៊ីនធឺរណិត ដោយប្រើខ្សែ សម្រាប់កុំព្យូទ័រយួរដៃ និងចង់ប្រើ laptopនេះ ធ្វើជាឧបករណ៍បញ្ចេញរលក WiFi ដើម្បីអាចប្រើអ៊ីនធឺរណិតនៅលើទូរស័ព្ទស្មាតហ្វូន ឬកុំព្យូទ័រថេប្លេត ជាដើម អ្នកអាចពឹងលើជំនួយរបស់ឧបករណ៍ PCTuneUp Free WiFi HotspotCreator។PCTuneUp Free WiFi Hotspot Creator គឺជាកម្មវិធីដ៏មានប្រយោជន៍មួយ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ បង្កើតរលក Wi-Fi ដោយការប្រែក្លាយ laptop ទៅជា router អត់ខ្សែ។ ទន្ទឹមនឹងនេះ កម្មវិធីខាងលើ ក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់ ដាក់ឈ្មោះ និងបង្កើតសិទ្ធិដោយឡែកសម្រាប់ការតភ្ជាប់Wi-Fi ដែលអ្នកទើបបានបង្កើត។ អ្នកក៏អាចដាក់លេខកូដសម្ងាត់ដើម្បីការពារប្រព័ន្ធ Wi-Fi របស់ខ្លួន មិនឱ្យអ្នកផ្សេងលួចប្រើប្រាស់។បន្ទាប់ពីបានបំពាក់កម្មវិធីនេះ ទៅក្នុងកុំព្យូទូរ ចូរដំណើរការសបវ៉ែរ ដើម្បីធ្វើការដាក់ឈ្មោះ និងលេខកូដសម្ងាត់ សម្រាប់ប្រព័ន្ធ Wi-Fi ។

ក្រោយមក អ្នកត្រូវជ្រើសរើសប្រព័ន្ធតំណភ្ជាប់ដែលចង់បង្កើត ៖ DSL, Cable, Bluetooth, MobileBroadband Card, Dial-Up ។ល។ ដោយសារតែមានបំណងចែកចាយ WiFi ដូច្នេះ អ្នកនឹងត្រូវជ្រើសរើស Wireless Network Connection ។

ពេលនេះ អ្នកអាចចុចលើប៊ូតុង Start ដើម្បីចាប់ផ្ដើមប្រើ laptop ធ្វើជាម៉ាស៊ីនផ្សាយរលក WiFi ។

វិធីដំណើរការរបស់ PCTuneUp Free WiFi Hotspot Creator គឺងាយស្រួលបែបនេះ។ ប្រសិនមិត្តអ្នកអាន ចាប់អារម្មណ៍ អាចចូលទាញយកកម្មវិធី នៅត្រង់នេះ។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Pctuneupsuite