ចោរម្នាក់ក្នុងចំណោមពីរនាក់បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាក Sirius ពណ៌ស លាយខ្មៅ និងក្រហម យកទៅបានសំរេចទាំងកណ្តាលថ្ងៃត្រង់។
នៅក្នុងវីដេអូដែលថតបានពីកាមេរ៉ាសុវត្តិភាពរបស់ម្ចាស់ផ្ទះជួល សកម្មភាពលួចនេះកើតឡើងនៅវេលាម៉ោងប្រហែល 11h55 ថ្ងៃត្រង់ គឺមានចោរពីរនាក់មានអាយុប្រហែល 30ឆ្នាំដើរទៅមកនៅម្តុំផ្ទះជួលនោះដែលស្ថិតនៅលើផ្លូវឌឿងហែម Phan Huy Ich, សង្កាត់ 14, ខណ្ឌ Go Vap,ទីក្រុងហូជីមិញ ប្រទេសវៀតណាម។

សកម្មភាពកាច់សោរ.កម៉ូតូ
ក្រុមចោរនេះមានគ្នាពីរនាក់ បានដើរក្រវិលទៅមកនៅត្រង់ម្តុំផ្ទះជួលខាងលើ។ ពេលនោះពួកវាបានសំលឹងមើលឃើញម៉ូតូមួយគ្រឿងម៉ាក Sirius ចតចោលមុខផ្ទះជួល ហើយឃើញឱកាសល្អដោយមនុស្សម្នាសំរាកថ្ងៃត្រង់ផងនោះ ចោរម្នាក់បានដើរចូលមកធ្វើសកម្មភាពកាច់សោរ.កម៉ូតូ ដោយឲ្យម្នាក់ទៀតចាំជួយមើលផ្លូវនៅខាងក្រៅ។ ការលួចរបស់ចោរនេះ គឺមិនបានសំរេចភ្លាមៗទេ ដោយសារមានមនុស្សចេញមកក្រៅផ្ទះពីរបីដង ដែលធ្វើឲ្យចោរអាក់ខានពីរទៅបីដងផងដែរ។ ប៉ុន្តែជាចុងក្រោយ វានៅតែយកម៉ូតូចេញបានសំរេច។
សូមទស្សនាវីដេអូដូចខាងក្រោម៖
ដោយ៖ សិលាប្រភព៖ VE