ហេតុការណ៍នេះបានកើតឡើងនៅម៉ោង 20h កាលពីថ្ងៃទី 8/11 នៅ Apartment ឯ Phu Do,Tu Leim ទីក្រុង Ha Noi ប្រទេសវៀតណាម ក្នុងពេលដែលម្ចាស់ចេញទៅក្រៅរកអីញ៉ាំ រយះពេល 15នាទីប៉ុណ្ណោះ។ ក្នុងសកម្មភាពនោះ ចោរបានកំទេចសោរផ្ទះ ហើយចូលលួចបានទ្រព្យសម្បត្តិមួយចំនួនដូចជា Laptop ម៉ាស៊ីនថតរូប នាឡិកាដៃ។
សកម្មភាពលួចនេះ ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពដែលបានបំពាក់នៅក្នុង Apartment។នៅក្នុងវីដេអូនោះ គេបានឃើញយុវជនម្នាក់បានដើរចូល Apartment ដោយដៃមិនមានកាន់អ្វីទាំងអស់ ប៉ុន្តែពេលដើរចេញមកវិញគឺបានស្ពាយនូវកាតាប Laptop មួយ។ ពីពេលដើរចូល ដល់ពេលចេញមកវិញគឺប្រើរយះពេលតែ 5នាទីប៉ុណ្ណោះ។
សូមទស្សនាវីដេអូខាងក្រោម ៖
ដោយ៖ សិលាប្រភព៖ VE