នៅក្នុងសេចក្តីផ្លែងការណ៍ថ្មីៗនេះជាមួយ The Wall Street Journal, CEO របស់ Asus, លោក Jerry Shen បានឲ្យដឹងថា Tablet Windows 8 ជាមួយតំលៃលក់ 300 USD ឬទាបជាងនេះ នឹងបង្ហាញខ្លួននៅក្នុងឆ្នាំនេះ។

តាម Shen, តំលៃលក់ផលិតផលថោកនេះ គឺដោយសារតែ Windows 8 នឹង Support ជាមួយអេក្រង់ទំហំប្រហែលពី 7 ដល់ 8 inch ក្នុងរដូវវិស្សមកាលនេះ។ ក្រៅពីនេះ តំលៃនៃឧបករណ៍គ្រឿងផ្សំ ថោកជាងមុន ក៏ជាមូលហេតុសំខាន់ ធ្វើឲ្យផលិតផលមានតំលៃល្អ ពេលធ្លាក់ដល់ដៃអ្នកប្រើប្រាស់។

ស្ទើរតែទាំងអស់គំរូ tablet ប្រើ Windows 8 សព្វថ្ងៃ សុទ្ធតែមានអេក្រង់ទំហំ 10 inch និងមានតំលៃលក់ប្រហែល 500 USD។ ក្រុមហ៊ុនមួយចំនួនលក់ថោកជាងនេះ ប៉ុន្តែមិនមានច្រើនទេ ហើយក៏មិនមែនជាក្រុមហ៊ុនម៉ាកល្បី ធំៗ នៅលើទីផ្សារកុំព្យូទ័រដែរ។

/

(រូបភាពតំណាង)

ក្រៅពី Windows 8, Asus នៅតែបន្តលក់បណ្តាស៊េរី Tablet ប្រើ Android ផងដែរ រួមមាន Versionមានអេក្រង់ 7 និង 10 inch ជាមួយតំលៃលក់ចាប់ពី 149 ដល់ 500 USD ៕

ដោយ៖ សិលាប្រភព៖ VE