តាមប្រភពពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IHS iSuppli បានធ្វើការសន្និដ្ឋានថាបរិមាណ iPad MiniRetina ដែលផលិតក្នុងឆ្នាំ ២០១៣ នេះ នឹងមានចំនួនប្រហាក់ប្រហែលជាមួយនិង បរិមានផលិតiPad Mini កាលពីឆ្នាំ ២០១២ កន្លងទៅ។
ផ្អែកទៅលើអ្វីដែលពួកយើងបានឃើញ នៅក្នុងខ្សែចង្វាក់ផលិតកម្ម គឺបរិមាណ iPad mini ជំនាន់ថ្មី នឹងមានចំនួនប្រហាក់ប្រហែល បរិមាណ iPad Mini ដែលពួកយើងធ្លាប់បានឃើញនៅក្នុងត្រីមាសទី IV ឆ្នាំមុន, នេះបើតាមការឲ្យដឹងពីលោក Vinita Jakhanwal, នាយកក្រុមហ៊ុនស្រាវជ្រាវវិភាគ IHS iSupply។

ម៉ូដែល iPad Mini Retina ត្រូវបានសន្និដ្ឋានថា នឹងបំពាក់នូវអេក្រង់ទំហំ 7.9 inch ជាមួយកំរិតពន្លឺ2048x1536 ដូចទៅនឹងកំរិតពន្លឺរបស់ iPad 4។ ប៉ុន្តែដោយសារតែមានអេក្រង់តូចជាង pixel densityរបស់ iPad Mini Retina នឹងមានចំនួន 324ppi ខ្ពស់ជាងច្រើនបើប្រៀបជាមួយ 264ppi ដែលមាននៅលើ iPad 4។ តាម Cnet, LG Display ត្រូវបានគេសន្និដ្ឋានថា ជាក្រុមហ៊ុនផ្គត់ផ្គត់អេក្រង់សំរាប់ iPad Mini Retina៕
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលាប្រភព៖ VReview