តាមគណកម្មាធិការរៀបចំកម្មវិធីកីឡាអូឡាំពិក London 2012 សំបុត្រចំនួន 1,6លានសំបុត្រទស្សនានៃបណ្តាការប្រកួតបាល់ទាត់បុរស និងនារីត្រូវបានលក់អស់។
លោក Jackie Brock-Doyle អ្នកនាំពាក្យរបស់គណកម្មាធិការរៀបចំកីឡាអូឡាំពិក London 2012បាននិយាយកាលពីថ្ងៃម្សិលមិញថា នៅសល់ប្រហែលពាក់កណ្តាលលានសំបុត្រទៀតដែលមិនទាន់លក់ដាច់ ប៉ុន្តែចំនួនដែលលក់បានបច្ចុប្បន្ននេះ វាជាចំនួនដ៏អស្ចារ្យមួយពោលគឺ ច្រើនជាងចំនួនសំបុត្រដែលត្រូវបានលក់នៅវគ្គផ្តាច់ព្រាត់ EURO 2012 ឯប្រទេស Ukraine និង Polandដែលលក់បានចំនួន 1,4លានសំបុត្រទៅទៀត។

1,6 លានសំបុត្រទស្សនានៃការប្រកួតបាល់ទាត់បុរស និងនារីត្រូវបានលក់អស់
បាល់ទាត់ និងបាញ់ធ្នូគឺជាកីឡាពីរប្រភេទដែលត្រូវបានចាប់ផ្តើមធ្វើការប្រកួតលឿនជាងគេនៅអូឡាំពិក London ឆ្នាំនេះ។ ក្នុងនោះបាល់ទាត់ គឺជាកីឡាមួយក្នុងចំណោមកីឡាដែលធ្វើការប្រកួតត្រូវបានគេយកចិត្តទុកដាក់ជាងគេ។ កត្តានេះហើយដែលធ្វើឲ្យចំនួនសំបុត្រចូលទស្សនា ត្រូវបានលក់ដាច់បានចំនួនដូចខាងលើ៕
ដោយ៖ សិលាប្រភព៖ 24h