ដើម្បីជួយឱ្យកិច្ចសម្ភាស ប្រព្រឹត្តទៅបានរលូន អ្នកគួរយកទៅតាមខ្លួននូវរបស់តំណាងស្នាដៃការងារ ប៊ិច ទូរស័ព្ទ លុយ និងអាហារសម្រន់។
១.ឯកសារចូរប្រាកដថា អ្នកបានយកទៅជាមួយនូវសញ្ញាបត្រថតចម្លង និងលិខិតបញ្ជាក់ពីបទពិសោធការងារ។ អ្នកអាចនឹងត្រូវបានស្នើឱ្យភ្ជាប់វាជាមួយនឹងឯកសារផ្សេងៗ ឬអ្នកសម្ភាស អាចនឹងចង់មើលវា។
២.ខ្លឹមសារនៃកិច្ចសម្ភាសអ្នកគួរកត់ត្រាឱ្យបានត្រឹមត្រូវនូវឈ្មោះរបស់អ្នកសម្ភាស អាសយដ្ឋាន ដែលបុគ្គលិកក្រុមហ៊ុននោះបានប្រាប់អ្នក។

៣.ប៊ិចអ្នកសម្ភាសមិនចូលចិត្តបេក្ខជនណាដែលមិនមានការទទួលខុសត្រូវរហូតដល់ភ្លេចយកប៊ិចទៅតាមខ្លួន។ ប៉ុន្តែត្រូវប្រាកដថា ប៊ិចរបស់អ្នក គឺជាប្រភេទធម្មតា។
៤.ភ័ស្តុតាងនៃស្នាដៃការងារការនិយាយដោយមាត់ទទេរបស់អ្នក នឹងមិនអាចធ្វើឱ្យអ្នកសម្ភាសជឿជាក់ ដូច្នេះ ចូរយកតាមខ្លួននូវផលិតផលដែលជាស្នាដៃផ្ទាល់របស់ខ្លួន ដើម្បីបញ្ជាក់អំពីសមត្ថភាព។
៥.ប្រាក់អ្នកអាចនឹងត្រូវការប្រាក់នៅពេលទៅសម្ភាស ដូច្នេះត្រូវយកប្រាក់ល្មមគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហា។
៦.CV និងរូបថតអ្នកត្រូវតែយក CV ថ្មីបំផុតដែលមានបិទរូបថតត្រឹមត្រូវ។ ក្រុមហ៊ុនខ្លះនឹងតម្រូវឱ្យអ្ននកភ្ជាប់ប្រវត្តិរូបសង្ខេបជាមួយនឹងក្រដាស់សំនួរចម្លើយ។
៧.លិខិតឧទ្ទេសនាមអ្នកនឹងទទួលបានប្រយោជន៍ដោយសារតែលិខិតឧទ្ទេសនាមដែលអ្នកមាន។ វានឹងជួយបកស្រាយសំនួរមួយចំនួនដែលទាក់ទិន។
៨.ទូរស័ព្ទការយកទូរស័ព្ទតាមខ្លួន ក៏ជារឿងល្អ ព្រោះ ពេលខ្លះអ្នកសម្ភាស អាចស្នើសុំពន្យាពេលទៅថ្ងៃក្រោយ។ល។ ហើយអ្នកក៏ហអាចប្រើវាដើម្បីសួរទៅក្រុមហ៊ុនអំពីផ្លូវផងដែរ។
៩.ក្រាស កញ្ចក់ និងរបស់ផាត់មុខរូបរាងមុខមាត់ខាងក្រៅ ដើរតួយ៉ាងសំខាន់ ព្រោះវាគឺជាទីចាប់អារម្មណ៍ដំបូងរបស់អ្នកសម្ភាស ដូច្នេះ ចូរយកវាទៅតាមខ្លួន ដើម្បីរក្សាសក់ក្បាល មុខមាត់របស់អ្នក ឱ្យនៅស្អាតសមរម្យជានិច្ច។
១០.អាហារសម្រន់ចូរយកអាហារសម្រន់តាមខ្លួន ដើម្បីទប់ទល់នឹងការឃ្លាន ដោយសារថា អ្នកអាចនឹងត្រូវរង់ចាំយូរព្រោះតែមានបេក្ខជនច្រើន ឬអ្នកសម្ភាសមានបញ្ហា។ល។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Job Cluster