រូបភាពបែកធ្លាយបង្ហាញថាស្មាតហ្វូនថ្មីរបស់ Samsung មានកាមេរ៉ាក្រោយ មិនលយ បើធៀបនឹងខ្នងទូរស័ព្ទ។
រូបភាពដែលប្រៀបធៀបការលយរបស់កាមេរ៉ានៅលើ Galaxy S6, S7 និង Galaxy S8
នៅលើបណ្ដាញសង្គម Weibo (ចិន) គេឃើញមានរូបភាពប្រៀបធៀបរូបរាងខាងក្រៅរបស់ Galaxy S6, S7 និងស្មាតហ្វូនមួយផ្សេងទៀត ដែលត្រូវបានគេជឿថាជា Galaxy S8។ តាមរយៈរូបភាពនេះ គេឃើញថា ស្មាតហ្វូនបន្ទាប់របស់ Samsung មានស៊ុមធ្វើអំពីលោហធាតុ ហើយខ្នងរបស់វាធ្វើអំពីកញ្ចក់ និងកោងទាំងពីចំហៀង។
អ្វីដែលគួរឱ្យកត់សម្គល់គឺថា ប្រព័ន្ធកាមេរ៉ារបស់ Galaxy S8 ក្នុងរូបភាព គឺរាបស្មើនឹងខ្នងទូរស័ព្ទ។ ចំណែកកាមេរ៉ានៅលើ Galaxy S6 និង S7 លយចេញមកក្រៅ 1,3 mm និង 0,7 mm។ ប៉ុន្តែ ប្រវែងនៃការលយចេញខាងលើ គឺខុសទៅនឹងការពិត ព្រោះថា កាមេរ៉ារបស់ Galaxy S6 និង S7 គឺលយចេញ 1,7 mm និង 0,8 mm។ ដូច្នេះ គេសង្ស័យថា រូបភាពខាងលើគឺក្លែងក្លាយ។
ព័ត៌មានបែកធ្លាយកន្លងមក និយាយថា Galay S8 មានទំហំ 140,14 x 72,20 x 7,30 mm ពោលគឺស្មើ និងខ្លីជាងបន្តិច បើធៀបនឹង Galaxy S7។ ក្រុមហ៊ុន Samsung ក៏ត្រូវបានគេជឿថា នឹងបំពាក់អេក្រង់ធំជាងមុនទៅឱ្យស្មាតហ្វូនថ្មីរបស់ខ្លួន ធ្វើឱ្យកាមេរ៉ាមិនលយចេញមកក្រៅដូចមុន។
រូបភាពត្រូវបានគេជឿថា ជារបស់ Galaxy S8
គេក៏រំពឹងថា Galaxy S8 នឹងមានអេក្រង់ដែលមានគែមដ៏ស្ដើងផងដែរ។ បណ្ដាប៊ូតុងថាច់ និងប៊ូតុង Home ត្រូវបានបំបាត់។ ឧបករណ៍ស្កែនក្រយៅដៃ អាចនឹងត្រូវបានបំពាក់លាក់ខ្លួននៅក្រោមអេក្រង់។
ប្រែសម្រួល ៖ តារាប្រភព ៖ vnexpress