អ្នករចនារូបភាព ជនជាតិជប៉ុនម្នាក់ឈ្មោះ Chesky Wong បានស្រមៃឃើញ និងរចនាឡើងនូវស្មាតហ្វូនបត់ដ៏គួរឱ្យចាប់អារម្មណ៍នេះ។

/

Concept របស់ Chesky Wong ត្រូវបានគេយល់ថា មិនមានការលំបាកច្រើនក្នុងការបង្កើត នោះទេ ពិសេសគឺស្មាតហ្វូនបច្ចុប្បន្ន កាន់តែមានរូបរាងស្ដើង។

/

នៅពេលបត់ចូលគ្នា ឧបករណ៍នេះនឹងក្លាយជាស្មាតហ្វូនដែលមានអេក្រង់ស្ទើរតែមិនមានគែម និងមិនមានប៊ូតុង Home ។

/

នៅពេលលាវាចេញ វានឹងក្លាយជាកុំព្យូទ័រថេប្លេត ដែលមានអេក្រង់ទំហំ 10 inch។

/

ឧបករណ៍នេះ អាចប្រើបានជាមួយប៊ិច និងក្ដារចុចដោយឡែក។

/

គំនិតខាងលើនេះ ស្រដៀងទៅនឹងពាក្យចចាមអារ៉ាមស្ដីអំពីស្មាតហ្វូនបត់របស់ Samsung។ ព័ត៌មានពី Bloomberg បានឱ្យដឹងថា Samsung នឹងបង្ហាញអំពីស្មាតហ្វូនចំនួនពីរម៉ូដែល ដែលប្រើអេក្រង់ OLED កោង នៅក្នុងពិព័រណ៍ MWC នៅអេស្ប៉ាញ ក្នុងខែកុម្ភៈ ឆ្នាំ ២០១៧។ ម៉ូដែលមួយអាចបត់ជាពីរ ខណៈដែលម៉ូដែលមួយទៀត មានអេក្រង់ 5 inch តែអាចពង្រីកទៅជាកុំព្យូទ័រថេប្លេតទំហំ 8 inch៕

ប្រែសម្រួល ៖ តារាប្រភព ៖ concept-phones