យោងតាមកាសែត Sputnik រដូវក្ដៅឆ្នាំនេះ នៅខាងលើផែនីអាចនឹងមានវត្តមានរបស់ UFO ។
សារព័ត៌មានរុស្ស៊ីបានឱ្យដឹងថា នោះគឺជាសេចក្ដីប្រកាសរបស់អ្នកវិទ្យាសាស្ដ្រ។ អ្នកជំនាញខាង UFO ថែមទាំងជឿថា នោះគឺជាយានអវកាសរបស់មនុស្សភពផ្កាយ។
អ្នកជំនាញផ្នែក UFO ជាច្រើនប្រកាសថា UFO ទាំងនោះ ត្រូវបានបញ្ជាដោយដៃ។ យោងតាមការយល់ឃើញរបស់ពួកគេ UFO នោះ ប្ដូរផ្លាស់ល្បឿន និងគន្លងគោចរតាមវិធីចម្លែកបំផុត។
សូមបញ្ជាក់ថា នេះនឹងមិនមែនជាលើកដំបូងនោះទេ ដែលមាន UFO ហោះក្បែរផែនដី។ ដូចដែលបានកត់សម្គាល់ ចាប់ពីឆ្នាំ ១៩៩១ ក៏ធ្លាប់មាន UFO មួយដែលគេហៅថា 1991 VG។
កន្លងមកនេះ មានឯកសារខ្លះឱ្យដឹងថា មាន UFO បានបង្ហាញខ្លួននៅក្បែរផែនដី នាឆ្នាំ ១៩៧៥ ប៉ុន្តែ ក្រោយមក គេបែរជាយល់ថា នោះគ្រាន់តែជាកាំជ្រួចរបស់សូវៀតទៅវិញ។
យោងតាមការសន្និដ្ឋានរបស់អ្នកវិទ្យាសាស្ដ្រ UFO នឹងហោះក្បែរផែនដី នៅតំបន់ប៉ូលខាងត្បូង។ ក្រុមអ្នកវិទ្យាសាស្ដ្រសង្ឃឹមថា នឹងអាចថតបាន UFO នោះ។
ក៏ប៉ុន្តែ កាសែតរុស្ស៊ីនេះ មិនបានសេសេរច្បាស់ ឬប្រាប់ប្រភពព័ត៌មានណាមួយនោះទេ ក្នុងការអះអាងថានឹងមាន UFO ហោះក្បែរផែនដី៕
ប្រែសម្រួល ៖ តារាប្រភព ៖ Sputnik