Monaco ៖ នាង Valeria Levitin មានសញ្ជាតិដើមជាជនជាតិរូស៊ី រស់នៅឯរដ្ឋ Monaco ប្រទេសបារាំង មានកំពស់ 5ft8 (1.73m) និងមានទម្ងន់ត្រឹមតែ 27kg ប៉ុណ្ណោះ។ សព្វថ្ងៃនេះនាងមានអាយុ ៣៩ឆ្នាំហើយ ហើយបានក្លាយជានារីដែលមានរូបរាងស្គមជាងគេបំផុតនៅលើលោក។

នាង Valeria បានសម្រេចចិត្តលាតត្រដាងប្រាប់អ្នកសារព័ត៌មានថា នាងបានទទួលរងជម្ងឺធ្ងន់ធ្ងរ ម៉្យាងដែលមានឈ្មោះថា anorexia ដែលជាជម្ងឺដែលធ្វើឲ្យមនុស្សមានការធុញទ្រាន់នឹងអាហារ។ នាងបានបន្តថា កាលនាងនៅអាយុ១៩ឆ្នាំ នាងមានរូបរាងសមរម្យដូចគេដូចឯងអញ្ចឹង ប៉ុន្តែនៅ ពេលដល់អាយុជាង ២០ នាងស្រាប់តែចាប់ផ្តើមមានការធុញទ្រាន់នឹងអាហារ ហើយត្រូវបានគ្រូពេទ្យពិនិត្យឃើញថា នាងមានជម្ងឺមួយនេះ។

រូបភាព៖ នាង Valeria Levitin កាលអាយុ ១៩ឆ្នាំ
នៅពេលដែលនាងមានរូបរាងស្គមបែបនេះ នាងតែងបានទទួលសារជារឿយៗពីមនុស្សម្នាថាតើនាងមានវិធីសាស្ត្របែបណា ទើបស្គមឆាប់រហ័សបែបនេះ។ នាងមានការខកចិត្តយ៉ាងខ្លាំងនៅពេលមានជម្ងឺប្រភេទនេះ ហើយនាងតែងមានក្តីសង្ឃឹមមួយទៅថ្ងៃអនាគតថា នាងអាចក្លាយជាមាតាគេម្នាក់បាន៕






ដោយ៖ មិនា ប្រភព៖ mirror