ការប្រកួតជើងទី ២ រវាង Chelsea នឹង Manchester United ក្នុង FA Cup នេះបានបញ្ចប់ហើយក្នុងលទ្ធផលយ៉ាងតានតឹងបំផុតគឺ ១ - ០ ។ការប្រកួតធ្វើឡើងនៅកីឡាដ្ឋាន Stamford bridge ទឹកដីរបស់ Chelsea ។ នៅក្នុងតង់ទី ១ក្រុមទាំងពីរខំប្រឹងព្យាយាមសម្រុកគ្នាទៅវិញទៅមកតែគ្មានក្រុមណាគាបសង្កត់គ្នាបានទេ ។ចួលមកដល់តង់ទី ២ នាទីទី ៤៩ ស្ថានការណ៍ផ្លាស់ប្តូរដោយកីឡាករ Demba ស៊ុតបញ្ចូលទីអោយ Chelsea នាំមុខមុនមួយគ្រាប់ ។ Chelsea ប្តូរយុទ្ធសាស្ត្រដោយបកមកការពារពេញមូយតង់រហូតដល់ចប់ការប្រកួត Chealsea យកឈ្នះ Manchester United ក្នុងលទ្ធផល ១-០ ។
កីឡាករដែលបង្ហាញខ្លួនក្នុងការប្រកួត:
Chelsea: Cech, Azpilicueta, Ivanovic, Luiz, Cole (Bertrand ២២); Mikel, Ramires, Hazard, Mata, Oscar (Moses ៩០ +១), March (Torres ៩០ +៣)
Manchester United: De Gea; Jones, Smalling, Ferdinand, Evra; Valencia, Carrick, Cleverley (Persie ៦១), Nani (Giggs ៦៥); Hernandez, Welbeck (Young ៨០) ៕
ដោយ ៖ កុសលប្រភព ៖ 24h