ម៉ិចស៊ិកូ៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយ កាលពីពេលថ្មីនេះថាដោយសារតែបញ្ហា ការជួញដូរគ្រឿងញៀន នៅក្នុងប្រទេសមានការកើនឡើងខ្លាំងពេក ជាពិសេស គឺនៅក្នុងទីក្រុង ទើបលោកប្រធានាធិបតី Felipe Calderon បានបញ្ជាអោយមានការរាតត្បាតយ៉ាងតឹងតែង    និងបានដាក់កងកម្លាំងទាហាន   ដល់ទៅរាប់ពាន់នាក់​ឯណោះ ក្នុងការបង្ក្រាបក្រុមអ្នកជួញដូរគ្រឿងញឿន។

របាយការណ៍មួយ  ដែលចេញផ្សាយកាលពីពេលថ្មីៗនេះថា   មានករណីជួញដូរគ្រឿងញឿនដល់ទៅ ៥,០០០ ឯណោះ ដែលបានកើតឡើង ក្នុងប្រទេសមួយនេះ ត្រឹមរយៈពេលតែប៉ុន្មានឆ្នាំចុងក្រោយនេះ។ក្រៅពីការជួញដូរគ្រឿងញឿន ដែលបណ្ដាលអោយរដ្ឋាភិបាលឈឺក្បាលនោះ ភាពគ្មានការងារធ្វើ ដែលជំរុញអោយប្រជាពលរដ្ឋ ធ្វើការឆ្លងដែនខុសច្បាប់ចូលទៅក្នុងទឹកដី សហរដ្ឋអាមេរិក ក៏ជាកត្ដាមួយ ដែលធ្វើអោយរដ្ឋាភិបាលប្រទេសមួយនេះ មានភាពស្មុគស្មាញផងដែរ៕

/

/

/ធ្វើដំណើរតាមរទៈភ្លើង ចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិកចង់ចាំ៖ គ្រឿងញៀនបំផ្លាញជីវិតអ្នក។

ដោយ៖ ណារិន្ទប្រភព៖ dailymail