បរទេស៖ ស្ដ្រីជនជាតិអង់គ្លេសម្នាក់ឈ្មោះក្រៅហៅថា Megan Stevens បានទម្លាយរឿងអាថ៌កំបាំង ពីខ្សែជីវិតពិតរបស់ខ្លួន កាលពីចន្លោះវ័យចាប់ពី ១៤ឆ្នាំ មកទល់២០ ឆ្នាំ ដែលត្រូវចាញ់កលមិត្ដប្រុសបោកបញ្ឆោតឲ្យប្រកបរបរជាស្រីលក់ខ្លួន ខណៈដែលជំហ៊ានដំបូងត្រូវចាប់ផ្ដើមក្នុងកំលុងពេលទើបតែពេញជំទង់ព្រហ្មចារីយ៍ ។
Megan Stevens បានរៀបរាប់នូវរឿងរ៉ាវឆាកជីវិតដ៏ជូតចត់ ក្រោមតំបូលអាជីពជាស្រីលក់ខ្លួន ក្រោយពីចាញ់បោកមិត្ដប្រុស ធ្វើការនៅទីក្រុង អាតែន ប្រទេសក្រិច។ ក្រោយពីត្រូវលង់ខ្លួនកាន់តែជ្រៅក្នុងអាជីពវិស័យមួយនេះ Megan Stevens ក៏មានគំនៀបសង្កត់កាន់តែធ្ងន់ធ្ងរ ត្រូវបង្ខំឲ្យរួមភេទជាមួយបុរសដល់ទៅ ១១០នាក់ ក្នុងមួយថ្ងៃ នាថ្ងៃឈប់សម្រាក។
រឿងរ៉ាវជីវិត៖ Megan Stevens បានស្គាល់បុរសម្នាក់ ឈ្មោះ Jak កាលពីដំណើរសម្រាកកាយទៅលេងប្រទេសក្រិចជាមួយនិងម្ដាយរបស់នាង។ ថ្ងៃមួយនាងបានទៅកម្សាន្ដក្នុងក្លឹប និងហាងកាហ្វេរាត្រី ក្បែមាត់សមុត្រ ក៏បានជួបជាមួយបុរសម្នាក់ឈ្មោះ Jak។ ក្រោយពេលដែលបានស្គាល់ភ្លាមៗ រូបនាងក៏ត្រូវបុរសម្នាក់នោះសុំស្នេហ៍ ហើយក៏យល់ព្រមធ្វើជាមិត្ដស្រី ដោយថានឹងផ្ដល់ឱកាសឲ្យនាងបានធ្វើការក្នុងក្លឹប និងហាងកាហ្វេទីនោះផង។ Megan Stevens មានការសប្បាយចិត្ដ ដោយនឹងចាប់ផ្ដើមអាជីពដំបូងនៅទីក្រុង អាតែន ទឹកដីប្រទេសក្រិច ក្នុងវ័យទើបតែ ១៤ឆ្នាំ។ រាត្រីដំបូងនៃការចាប់ផ្ដើមការងារ នាងក៏បានមកជួបជាមួយមិត្ដប្រុសសម្លាញ់ថ្មីថ្មោង ហើយមិត្ដប្រុសរបស់នាងក៏បានស្នើឲ្យនាង យកប្រអប់ធ្វើពីក្រដាល់មួយ ទៅឲ្យភ្ញៀវ នៅលើអគាក្បែរនោះ នៅជាន់ខ្ពស់បំផុត ។ ពេលនោះនាងមិនបានបដិសេធនឹងការស្នើរបស់មិត្ដប្រុសនោះទេ ហើយក៏យល់ព្រមយកទៅឲ្យភ្ញៀវ។ ពេលទៅដល់ជាន់អគាទីនោះ តាមការណែរនាំ នាងក៏បានឃើញបុរសម្នាក់ មាឌធំហៅនាងឲ្យចូលទៅក្នុងបន្ទាប់ មួយដែលគ្មានបង្អួច និងមានគ្រែតែមួយ ខណៈហ្នឹងនាងគិតថា គោលដៅការងារដែលគេឲ្យធ្វើគឺខុសនឹងការចង់បានរបស់នាង។ ជំហ៊ានដំបូងចូលដល់កន្លែងទុករបស់ ទ្វារក៏ស្រាប់បិទ ក្រោយមករូបនាងក៏ត្រូវបុរសនោះរំលោភបានសម្រេច ទាំងវ័យដំបូងព្រហ្មចារីយ៍ទើបតែ ១៤ឆ្នាំ។ ដំណក់ឈាមបានស្រក់ចេញពីកន្លែងដ៏ឈឺចាប់របស់នាង មកលើកម្រាលពូកព៌ណស ធ្វើឲ្យរូបនាងញ័រអស់ខ្លួនប្រាណ ទ្រមខ្លួនដូចជាត្រូវគេវាយរាប់ដំបង។ ក្រោយពេលដែលរំលោភរួចហើយ បុរសម្នាក់នោះក៏បានឲ្យលុយនាង ហើយក៏អនុញ្ញាតឲ្យចាកចេញ ពីបន្ទាប់។ ពេលនាងរៀបចាកចេញ ក៏ងាកទៅកាន់ប្រអប់ក្រដាស់ដែលនាងយកមក គឺមានតែស្រោមអនាម័យទាំងអស់។ Megan Stevens មិនបានខឹងនឹងសង្សារបស់ខ្លួននោះទេ ក្រោយពីបានស្ដាប់ការបកស្រាយរបស់គាត់ថា នេះជាវិធីសាស្រ្ដជួយនាងឲ្យរកលុយបានច្រើន។ នាងពិតជាស្រលាញ់ មិត្ដប្រុសខ្លាំងជាងអ្វីៗទាំងអស់ ហើយក៏ហ៊ានលះបង់គ្រប់យ៉ាងដើម្បីគេ រហូតឈានដល់ថ្នាក់សម្រេចចិត្ដប្រកាន់ជាប់មុខរបរនេះ អស់រយៈពេល ៦ឆ្នាំ ដើម្បីប្រាក់។ ក្រោយពេលខ្លួននាងមានភាពស្អិតរមួតនឹងការងារមួយនេះហើយ នាងក៏មានសមត្ថភាព អាចទទួលបានអតិថិជនយ៉ាងហោចក៏ ៨នាក់ផងដែរ ក្នុងមួយថ្ងៃ ហើយនៅថ្ងៃលំហែកាយ នាងក៏ត្រូវគេបង្ខំឲ្យទទួលភ្ញៀវដល់ទៅ ១១០នាក់ ក្នុងមួយថ្ងៃ។ នាងស៊ូរស់នៅជាមួយនឹងអាជីពនេះ អស់រយៈពេលយ៉ាងយូ ទីបំផុតមិត្ដប្រុសរបស់នាង ក៏បានដោះដៃចោលនាង ផ្ទេរការគ្រប់គ្រងអាជីវកម្មនេះទៅឲ្យថៅកែរថ្មី ពេលនោះរូបនាងក៏បានប្រែប្រួលឥរិយាបថ និងចិត្ដគំនិត ព្រោះនាងមានជម្ងឺផ្លូវចិត្ដ ហើយក៏ត្រូវគេងព្យាបាលនៅទីក្រុង អាតែនអស់រយៈពេលជាច្រើនខែ។ ចំណែកម្ដាយរបស់នាង ដែលជាស្រ្ដីយកស្រាធ្វើជាត្រីមុខ នោះក៏ត្រូវបានធ្វើការទាក់ទង ប៉ុន្ដែគ្រប់យ៉ាងចប់អស់ទៅហើយ ហើយក៏គ្មានអ្វីត្រូវនិយាយទៀត ដែរ ។ ទាំងពីរនាក់ម្ដាយកូន ក៏បានវិលត្រលប់មកទឹកដីកំណើតវិញ ហើយបង្កើតជីវភាពថ្មីយ៉ាងយឺតៗ ។
Megan Stevens បច្ចុប្បន្នមានអាយុ ២៥ឆ្នាំទៅហើយ ដើម្បីជាការចង់ចាំដែលមិនអាចបំភ្លេចបាន នាងក៏សម្រេចចិត្ដចងក្រងជាសៀវភៅ បង្ហាញពីខ្សែជីវិតពិតដ៏គួរឲ្យខ្លាចញញើត នេះទុកលក់តែម្ដង ដែលបោះពុម្ភដោយ Harper Element ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror