ដៃគូសហការផលិតអេក្រង់ឲ្យ iPad បានកំនត់ថានឹងផលិតបណ្តាអេក្រង់ដែលមានកំរិតពន្លឺ 2048 x 1563 pixel ទំហំ 7,9 inch។

iPad mini ទើបតែធ្វើការដាក់លក់ជាផ្លូវការនៅលើទីផ្សារ កាលពីចុងសប្តាហ៍មុន។ ជាក់ស្តែងApple និងបណ្តាដៃគូសហការចាប់ផ្តើមគិតគូររៀបចំការបង្ហាញខ្លួនរបស់ iPad mini ជំនាន់ទី2នេះបើតាមព័ត៌មានមួយរបស់ប្រទេសចិន។

Au Optronics បានឲ្យដឹងថា ពួកគេនឹងផលិតអេក្រង់ 7,9 inch, កំរិតពន្លឺ 2.048 x 1.536 pixelនៅពាក់កណ្តាលឆ្នាំ 2013។ នៅក្នុងពេល iPad អេក្រង់ 9,7 inch របស់ Apple ដែលមាន pixel264 ppi សំរាប់ iPad mini ជំនាន់ទី2 អាចនឹងឡើងដល់ 324 ppi ដែលនឹងធ្វើឲ្យវាក្លាយជា Tabletដែលមានពន្លឺភ្លឺច្បាស់ជាងគេបំផុតនៅលើពិភពលោក។

/

ជាមួយអេក្រង់ iPad mini 2 ដែលនឹងត្រូវបានចាប់ផ្តើមផលិតនៅពាក់កណ្តាលឆ្នាំ 2013 ម៉ូដែលនេះមិនអាចបង្ហាញខ្លួនមុនត្រីមាសទី IV ឆ្នាំ 2013 ឡើយ៕

ដោយ៖ សិលាប្រភព៖ zng