[IMG]
ក្រុមហ៊ុន Logitech កាលពីពេលថ្មីៗនេះទើបតែបានធ្វើការបង្ហាញវត្តមានសមិទ្ធិផល Keyboard ដែលមានតួនាទីជាសំបកការពារសំរាប់ New iPad ស្រដៀងគ្នានឹង SmartCover ដូច្នោះដែរមានឈ្មោះថា Ultrathin Keyboard Cover ។Keyboard ថ្មីនេះត្រូវបានរចនាឡើងមានកំរាស់ស្តើងសមគ្នានឹងរូបរាងរបស់ New iPad និងជាពិសេសថែមទាំងមានមុខងារគ្រប់គ្រាន់ដូចទៅនឹង Smart Cover យ៉ាងដូច្នោះដែរ ដូចជាសំរាប់ការពារអេក្រង់ រឺ បិទ/បើកឧបករណ៍ដោយស្វ័យប្រវត្តិជាដើម...។ ជា Keyboard មួយដែលមានមុខនាទីគ្រប់គ្រាន់សំរាប់អោយលោកអ្នកកាន់តែមានភាពងាយស្រួលមួយកំរិតទៀតដើម្បីធ្វើការនៅលើ iPad របស់ខ្លួន។ ជាមួយនឹងការប្រើប្រាស់រយៈពេល២ ម៉ោងក្នុងមួយថ្ងៃ នោះថ្មរបស់ Keyboard នេះអាចប្រើប្រាស់បានរយៈពេលរហូតដល់ ៦ ខែឯណោះ។ ប៉ុន្តែភាពជាក់ស្តែងរយៈពេលរបស់ថ្មនេះគឺស្ថិតនៅលើរបៀបប្រើប្រាស់របស់អ្នកប្រើប្រាស់ម្នាក់ៗ។ ដែកឆក់ដែលស្ថិតនៅគែមខាងក្រៅនៃ Keyboard គឺមានដំណើរការដូចគ្នានឹងSmart Cover ដែរ ហើយនៅពេលបិទ រឺបើក Keyboard នេះម្តងៗ នោះអេក្រង់របស់ឧបករណ៍ក៏បិទ រឺបើកដោយស្វ័យប្រវត្តិទៅតាមនោះផងដែរ។ Logitech Ultrathin Keyboard Cover នឹងចាប់ផ្តើមដាក់លក់នៅក្នុងប្រទេសអាមេរិកនិងនៅអឺរ៉ុបនៅចុងខែនេះហើយជាមួយតំលៃ ១០០ដុល្លាអាមេរិកក្នុងមួយគ្រឿង។ លោកអ្នកក៏អាចកក់ទិញមុនផងដែរតាមរយៈគេហទំព័ររបស់ក្រុមហ៊ុន
[IMG]
[IMG]
[IMG]
[IMG]
ប្រភព៖ Logitechដោយ៖ រស្មី