ហាង Showroom មួយរបស់ Vodafone នៅ Canbera ប្រទេសអូស្ត្រាលី បានហៅអ្នកជួយសង្គ្រោះពន្លត់ភ្លើង នៅពេលដែល iPad Air មួយគ្រឿងបានផ្ទុះឆេះ ចេញអណ្តាតភ្លើង។

បើតាមសំដីរបស់បុគ្គលិកម្នាក់របស់ Vodafone, រន្ធសាក iPad Air ដែលដាក់តាំងនោះ បានលេចចេញជាផ្កាភ្លើង ហើយបន្ទាប់មក ក៏បានផ្ទុះឆេះឡើង។ រថយន្តពន្លត់អគ្គីភ័យ​ត្រូវបានគេហៅមកជួយសង្គ្រោះភ្លាមៗ ពេលដែលក្នុងហាងមានពេញទៅដោយផ្សែង។ បើតាមប្រភពពី News.com.au មិនមានអ្នកណាម្នាក់ ទទួលរងរបួសឡើយ នៅក្នុងហេតុការណ៍នេះ។

/

នេះមិនមែនជាលើកទីមួយ ដែលឧបករណ៍របស់ Apple បានផ្ទុះឆេះ ពេលកំពុងសាក។ បណ្តាករណីពីមុនៗ ត្រូវបានរកឃើញថា បណ្តាលមកពីអ្នកប្រើប្រាស់ បានប្រើឆ្នាំងសាក មិនមែនជារបស់ហ្ស៊ីន របស់ Apple។ ជាក់ស្តែង សម្រាប់ហាងដ៏ល្បីមួយដូចជា Vodafone នេះ រឿងដែលហាងយកឆ្នាំងសាកក្លែងក្លាយមកប្រើ គឺពិបាកនឹងកើតមានឡើងណាស់។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ Apple បានបញ្ជូនអ្នកតំណាងរបស់ខ្លួន មកកាន់ហាង Vodafone ខាងលើ ដើម្បីស្វែងយល់ ត្រួតពិនិត្យហេតុការណដែលបានកើតឡើងនោះ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងៗទៀត៖

- Justin Bieber ត្រូវបានគេដេញចេញ ពីសណ្ឋាគារ នៅអាហ្សង់ទីន- កាមេរ៉ាសុវត្ថិភាពជាង ៦០គ្រឿង ត្រូវបានបំពាក់នៅលើបង្គោលភ្លើងចរាចរណ៍មួយ- Apple កំពុងតែពិសោធ iPhone អេក្រង់កោង ទំហំធំ- Sony និយាយពីកាលវិភាគ Update Android 4.3 និង 4.4 ដល់ឧបករណ៍ Xperia របស់ខ្លួន- មិត្តភក្តិក្លាយជាស្នេហា ចុងក្រោយស្នេហាក្លាយជាអ្វីទៅ?

 

ប្រែសម្រួល៖ សិលាប្រភព៖ zing