សព្វថ្ងៃនេះ មនុស្សភាគច្រើនសុទ្ធតែមានAccount Facebook ហើយមួយចំនួនទៀតថែមទាំងមានAccount Twitter, Foursquare, Dropbox, Pinterest...ដូច្នេះអ្នកមានដឹងទេថាAccount Facebook របស់អ្នកមានតំលៃប្រហែលជាង118$ទេ? ប្រសិនអ្នកប្រើTwitterគឺមានតំលៃ 0,001$ ។

ចំនួនលុយនេះត្រូវបានwebsite Backupify.com គិតតាមរបៀបយកទឹកប្រាក់សរុបដែលក្រុមហ៊ុនរកបានចែកឲចំនួនសរុបនៃសមាជិកទាំងអស់។ តាមរបៀបនេះAccount Facebook មានតំលៃថ្លៃជាងគេគឺ118,34$។ ប្រសិនបើអ្នកប្រើTwitter គឺមានតំលៃ0,001$ ចំណែក Foursquare មានតំលៃប្រហែល 0,4$។ដូច្នេះមានន័យថារាល់ពេលអ្នកបង្កើតAccount Facebook ថ្មីមួយគឺអ្នកបានជួយរកលុយឲFacebookបានចំនួន118,34$។ប្រហែលជាFacebookមិនភ្លេចគុណអ្នកទាំងអស់គ្នាទេ ដែលបានជួយគាត់ឲក្លាយជាមហាសេដ្ឋីលំដាប់ពិភពលោក៕
ដោយ៖ និស្ស័យប្រភព៖ tte