បណ្តាក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន កំពុងនាំគ្នាដកថយជាបន្តបន្ទាប់ពី Windows Phoneឬឈប់បណ្តោះអាសន្នក្នុងការអភិវឌ្ឍន៍ ផលិតផលថ្មីទៀត។ មានហេតុផលមួយចំនួន ដែលជាមូលហេតុ ធ្លាក់ចូលដល់ស្ថានភាពនេះ។ មុនដំបូងគឺ Microsoft ទើបតែទទួលបានទីផ្សារហ៊ុន3%  ដែលបង្ហាញឲ្យឃើញថា Windows Phone មិនមានកំលាំង ទាក់ទាញក្នុងការប្រកួតប្រជែងជាមួយ Android និង iOS ទេ។ ទីពីរ Nokia កំពុងតែក្តោបបានចំណែកយ៉ាងច្រើនរបស់ទីផ្សារ Windows Phone។ បើតាមឯកសារនៅខែឧសភា ឆ្នាំ ២០១៣ បានឲ្យឃើញថា ក្រុមហ៊ុនហ្វាំងឡង់ ដណ្តើមបាន 80% បរិមាណលក់ នៃបណ្តាគំរូ Windows Phone ដែលបានលក់ចេញលើទីផ្សារ។

នៅពេលដែល Windows Phone 8 បង្ហាញខ្លួន HTC និង Samsung សុទ្ធតែបានចូលរួមជាមួយMicrosoft ក្នុងនោះ HTC Windows Phone 8X ត្រូវបានជ្រើសរើសជាផលិតផលតំណាងឲ្យWindows Phone 8។ ដូចគ្នានេះដែរ ចាប់តាំងពីថ្ងៃ WP8 បង្ហាញខ្លួន បណ្តាក្រុមហ៊ុនទាំងនេះមិនឃើញមានផលិតស្មាតហ្វូន Windows Phone 8 ណាទៀតឡើយ។ ផ្ទុយទៅវិញ Nokiaបានបញ្ចេញដល់ទៅ ៨គំរូ Windows Phone 8 នៅលើទីផ្សារ។

បណ្តាក្រុមហ៊ុនដូចជា Acer, ASUS និង ZTE សុទ្ធតែមានគំរោងបង្ហាញស្មាតហ្វូនប្រើ WP8 ក្នុងឆ្នាំ២០១៣ នេះ។ តាមប្រភពពី Digitimes បានឲ្យថា ក្រុមហ៊ុនទាំងបីនេះ បានផ្អាកទៅវិញនូវគំរោងរបស់ខ្លួន ដោយសារតែ តំលៃអាជ្ញាប័ណ្ណខ្ពស់របស់ Microsoft។

width=427

ជាចុងក្រោយ ការដែល Microsoft រក្សាតំលៃ Windows Phone នៅថ្លៃដដែល មិនព្រមចុះនេះបានធ្វើឲ្យ ការដែលចង់បង្កើតបណ្តាផលិតផល Windows Phone ឲ្យមានការទាក់ទាញជាពិសេសផ្ទាល់ខ្លួននោះ ពិតជាមិនអាចទៅរួចឡើយ៕

ដោយ៖ សិលាប្រភព៖ VReview