Model ថ្មីនេះផលិតដោយក្រុមហ៊ុន WeWi របស់កាណាដា បំពាក់នូវបន្ទះសាក ៤ ដែលជួយឲ្យLaptop សាកថ្មពេញតែក្នុងរយះពេល ២ម៉ោងតែប៉ុណ្ណោះ ហើយមានសមត្ថភាពប្រើប្រាស់បានរយះពេល ១០ម៉ោង ជាប់គ្នា។

Laptop នេះមានឈ្មោះថា Sol បំពាក់នូវអេក្រង់ទំហំ 13,3 inch កំរិតពន្លឺ 1.366 x 768 pixel ជាមួយនឹង CPU Intel Atom D2500 Dual Core ល្បឿន 1,86 GHz និង Chip ក្រាហ្វិក Intel GMA 3600។ អ្នកប្រើ អាចជ្រើសរើស RAM បានជាមួយទំហំ 2 ឬ 4 GB។

ផលិតផលថ្មីរបស់ WeWi មានមេម៉ូរីក្នុង 32 GB។ ផ្នែកខាងមុខមានបំពាក់នូវកាមេរ៉ា 3 megapixelហើយវាក៏មាន Support នូវ USB 2.0, HDMI, Wi-Fi, Bluetooth 4.0, GPS, 3G/4G និងរន្ធដោតកាតមេម៉ូរីក្រៅផងដែរ។ Laptop នេះប្រើប្រព័ន្ធប្រតិបត្តិការ Ubuntu។

/

តាមការកំណត់ Sol នឹងមានតំលៃលក់ 350 USD ក្នុងនោះបើសិនជាជ្រើសរើសយកម៉ូដែល SolMarine ដែលមានសមត្ថភាពការពារបាននូវជម្រាបទឹក អតិថិជនត្រូវចំណាយប្រាក់ 400 USD ។

បច្ចុប្បន្ន ពេលវេលាជាក់លាក់ ក្នុងការបង្ហាញខ្លួន Laptop នេះនៅលើទីផ្សារ នៅមិនទាន់បង្ហើបឲ្យដឹងនៅឡើយទេ៕

/

/

/

ដោយ៖ សិលាប្រភព៖ VE