កាលពីម្សិលមិញ (10/5), Website iMoreបានបង្ហាញពីប្រភពគួរឲជឿជាក់មួយថាAppleអាចនឹងបញ្ចេញលក់ iPad Mini នៅខែ10/2012 ជាមួយតំលៃចាប់ពី200ដល់250 USD ។
តាមការស្រាយបំភ្លឺ Apple ចង់ធ្វើឲពិភពTablet រញ្ជួយដោយការលក់ក្នុងតំលៃថោក និងគ្រប់គ្រងទីផ្សារទាំងអស់ (ដូច iPod ពីមុន ដែលគូប្រកួតប្រជែងមិនអាចតស៊ូជាមួយApple បានតទៅទៀត)។
មិនទាន់មានអ្នកណាដឹងច្បាស់ពីទំហំអេក្រង់របស់ iPad Mini យ៉ាងណាទេ ប៉ុន្តែតាមរយះWeb iMore បានប៉ាន់ស្មានថាមានទំហំ7 inch។ តាមប្រភពដែលមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា iPad Mini បានរចនាម៉ូតស្រដៀងនឹងiPad 2012 វាមានរាងតូចស្តើង ងាយស្រួលទុកដាក់ជាង។អេក្រង់របស់វាមានកំរិត2.048 x 1.536 pixel ប្រហាក់ប្រហែលកំរិតនៃរូបភាព326ppi (ស្មើជាមួយអេក្រង់Retina នៅលើ iPhone 4S, ខ្ពស់ជាង 264ppi នៅលើ iPad 2012)៕
ដោយ៖ nanoប្រភព៖ k14