ចំនុចពិសេសដែលគេកំពុងរង់ចាំបំផុតនៅលើគំរូ iPad ជំនាន់ទី 5 របស់ Apple គឺវាមានរូបរាងស្តើង ស្រាល និងស្អាតជាងមុន បើប្រៀបជាមួយម៉ូដែលជំនាន់មុន។

នៅក្នុងវីដេអូថ្មីមួយ ដែលបានបង្ហោះនៅលើ Youtube របស់ Unbox Therapy, អ្នកប្រើប្រាស់អាចមើលឃើញនូវរូបភាពច្បាស់ជាងមុន ស្តីពីរូបរាង iPad ជំនាន់ថ្មីរបស់ Apple។

/

ឧបករណ៍នេះលេចធ្លោជាមួយនឹងប្រវែងទទឹង ថយអស់ 15 mm បើប្រៀបនឹងម៉ូដែលមុន។ ក្រៅពីនេះ គេឃើញវាមានការរចម៉ូត ដោយយកស្ទីលតាម iPad mini ដែលធ្វើឲ្យវាស្រាល តូចងាយស្រួលកាន់ជាងមុន ហើយក៏ស្អាតជាងមុនផងដែរ៕

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលាប្រភព៖ Vexpress