កាសែតពិភពលោករបស់អាល្លឺម៉ង់ កាលពីថ្ងៃទី ១កន្លងទៅ ឱ្យដឹងថា យានរុករកនៅលើភពអង្គារ Curiosity ទើបបានផ្ញើមកកាន់ផែនដី នូវរូបភាពមួយដ៏គួរឱ្យភ្ញាក់ផ្អើល ដោយក្នុងរូបថតនេះ មានរូបភាពមួយ មានរូបរាងដូចទៅនឹងរាងកាយរបស់មនុស្សលោក។

/

រូប​ភាព​ចុង​ថ្មី​បំផុត ដែល​ទើប​បាន​ផ្ញើ​មក​ពី​ភព​អង្គារ

នៅពេលដែលមនុស្សភាគច្រើន មានចម្ងល់ថា តើមានជីវិតនៅលើភពព្រះអង្គារដែរ ឬអត់ ពេលនេះ ក្រុមអ្នកដែលជឿថា មានមនុស្សក្រៅភព មានភ័ស្ដុតាងបន្ថែមមួយទៀត បន្ទាប់ ពីយានដែលកំពុងបំពេញបេសកកម្មនៅលើភពព្រះអង្គារ បានផ្ញើររូបថតមកកាន់ផែនដី។អ្នកដែលបានមើលរូបថតនេះ នឹងបានឃើញយ៉ាងច្បាស់នូវរូបភាពមនុស្សម្នាក់ កំពុងដើរលើសមុទ្រខ្សាច់ ដែលពោរពេញដោយដុំថ្ម របស់ភពអង្គារ។ រូបភាព បង្ហាញថា “មនុស្ស”នេះ មានដៃ ជើង និងក្បាល ព្រមទាំងដើរដោយប្រញាប់ ដោយសារថា នៅខាងក្រោយ“មនុស្ស” នេះ ហាក់ដូចជាមានស្នាមជើង និងខ្សាច់ហុយ។

/

ដុំ​ពន្លឺ​ដែល​ថត​បាន​ នៅ​លើ​ភព​អង្គារ

នៅពេលគេពិនិត្យមើលឱ្យបានច្បាស់ គេនឹងឃើញមានភ្នែកធំៗ មានមាត់ ព្រមទាំងមានមួកការពារផងដែរ។ ចំណែកដៃទាំងសងខាង ក៏ហាក់មានម្រាមដូចមនុស្ស។ ផ្ទុយពីការយល់ថា វាជាមនុស្សក្រៅភព ក្រុមអ្នកជំនាញការ ជឿថា នេះគ្រាន់តែជាថ្មមួយដុំ ដែលមានរូបរាងដូចមនុស្ស ម្យ៉ាងទៀត “មនុស្ស” នេះ ក៏មានកម្ពស់ប្រហែលប៉ុន្មានសង់ទីម៉ែត្រប៉ុណ្ណោះ។

/

រូប​ភាព​មុន​នេះ ក៏​បាន​បង្ហាញ​អំពី​ មនុស្ស​ ម្នាក់ ​អង្គុយ​លើ​ដុំ​ថ្ម​ លើ​ភព​អង្ការ

នេះមិនមែនជាលើកដំបូងនោះទេ ដែលយាន Curiosity ថតបានរូបភាពចម្លែកនៅលើភពអង្គារ។ មុននេះ Curiosity ក៏ថតបានរូបភាពមួយ បង្ហាញថា មានដុំភ្លើងចម្លែក នៅលើភពនេះផងដែរ ដែលមានអ្នកខ្លះថា វាជាយានអវកាសរបស់មនុស្សក្រៅភព ក៏ប៉ុន្ដែ  NASA អះអាងថា វាគ្រាន់តែជាដុំថ្មមួយដុំ ដែលចាំងពន្លឺពីព្រះអាទិត្យ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ beforeitsnews