រូបភាពដែលត្រូវបានថតដោយ Google Earth អាចជាមូលដ្ឋានរបស់មនុស្សភពផ្កាយនៅប៉ូលខាងត្បូង។

ទិដ្ឋភាពដែលថតបានដោយឧបករណ៍របស់ Google Earth ថ្មីៗនេះបានធ្វើឱ្យក្រុមអ្នកសិក្សាស្រាវជ្រាវអំពីមនុស្សភពផ្កាយ មានការភ្ញាក់ផ្អើល ពេលរកឃើញទីតាំងមួយដែលដូចទៅនឹង “មូលដ្ឋានរបស់មនុស្សភពផ្កាយ” នៅប៉ូលខាងត្បូង។
រូបភាពដែលថតពីវីដេអូបង្ហាញថា មានមាត់ភ្នំភ្លើងមួយនៅលើដីគោក ត្រូវគ្របដណ្ដប់ដោយទឹកកក និងព្រិល។ នៅតំបន់កណ្ដាលរបស់មាត់ភ្នំភ្លើង មានសញ្ញាចុចចំនួនបី ហើយតំបន់នេះ ក្រោយមកត្រូវបានគេពង្រីកធំ។
សញ្ញាចុចពីរក្នុងចំណោមនោះ ត្រូវបានគេមើលឃើញដូចទៅនឹងភ្នំទឹកកកនៅលើដីគោក។
សញ្ញាចុចទីបី មានរូបរាងដូចទៅនឹងរន្ធមួយដែលមានអ្វីមួយនៅខាងក្នុង។ ក្រុមអ្នកសិក្សាស្រាវជ្រាវអំពី UFO និងអ្នកស្វែងរកមនុស្សភពផ្កាយ យល់ថា នោះគឺជា “ភ័ស្ដុតាងនៃសត្វមានជីវិតនៅក្រៅផែនដី”។

ប៉ុន្តែ មនុស្សមួយចំនួនយល់ថា នោះអាចជាមូលដ្ឋានទ័ពអាថ៌កំបាំងរបស់ប្រទេសណាមួយតែប៉ុណ្ណោះ។
ប្រែសម្រួល ៖ តារាប្រភព ៖ Khoahoc