អាចការពារការជ្រាបទឹកបាន ក្នុងជម្រៅដល់ ៣ ម៉ែត្រ ផលិតផលសំបក iPhone 5 ដ៏ទំនើបទាន់សម័យនេះ អនុញ្ញាតដល់អ្នកប្រើប្រាស់ អាចប្រើបានគ្រប់បណ្តា Features ទាំងអស់របស់ស្មាតហ្វូនដូចជា ថតរូប ថតវីដេអូ និយាយទូរស័ព្ទ លេងអ៊ីនធឺណេត ស្តាប់ចម្រៀង មិនតែប៉ុណ្ណោះ អ្នកអាចដោត សាកថ្មបានទៀតផង។
ជាមួយការរចនាម៉ូតស្អាត និងទាន់សម័យ វាគឺជាសំបកការពារជម្រាបទឹកសំរាប់ iPhone 5 ដែលងាយស្រួលប្រើប្រាស់បំផុត តាំងដើម រហូតដល់ពេលបច្ចុប្បន្ននេះ។ ផលិតផលនេះ មានផ្នែកគែមៗ ធ្វើពីជ័រ TPE ការពារភាពឆ្កូតស្នាមបានយ៉ាងល្អ, សំបកផ្នែកខាងមុខធ្វើពីជ័រ Thermoplastic,ស៊ុម (frame) ធ្វើពី Polycarbonate, ខ្សែ Connect, រន្ធ សាកថ្ម, ប៊ូតុងបញ្ជាសម្លេង, ប៊ូតុងបិទបើក, រន្ធដោតកាស សុទ្ធតែធ្វើអំពីជាតិនីឡុង ដកតែប៊ូតុង Home ចេញ ដែលធ្វើអំពីជ័រ TPE។
ផលិតផលនេះ ត្រូវបានដាក់លក់ក្នុងតំលៃ ៦៩.៩៩ ដុល្លារ ($ 69.99) ដោយលោកអ្នកអាចធ្វើការទំនាក់ទំនងកុម្មង់ទិញបាន ដោយ
ចុចត្រង់នេះ៕
បណ្តាពណ៌ដែលនឹងបញ្ចេញលក់ ក្នុងឆ្នាំខាងមុខ
ដោយ៖ សិលាប្រភព៖ K14