អង់គ្លេស៖ Dita Von Teese គឺជាតារាម៉ូឌែល និងសម្ដែង ដែលមានភាពទាក់ទាញ និងស៊ិចស៊ីលេចធ្លោគួរសម នៅក្នុងប្រទេសអង់គ្លេស។

width=457

ថ្មីៗនេះ បើតាមការអោយដឹងពីគេហទំព័រ Newsday ដែលបានស្រង់សម្ដីរបស់នាងថា នាងចង់អោយស្ដ្រីទាំងអស់នៅក្នុងពិភពលោក ស្លៀកពាក់បែបស៊ិចស៊ី ទាក់ទាញ ដែលអាចជួយលើកសម្រស់របស់ពួកគេបាន។

width=457

ជាក់ស្ដែង ថ្មីៗនេះ នាងបានច្នៃម៉ូតសម្លៀកបំពាក់មួយ ដែលមានឈ្មោះថា  Von Follies ដែលមើលទៅឆើតឆាយ ស្រស់ស្អាត និងបែបស៊ិចស៊ីផងដែរ។ នាងបន្ដថា នាងនឹងធ្វើយ៉ាងណាអោយម៉ូតសម្លៀកបំពាក់នេះ មានការចាប់អារម្មណ៍ទូទាំងអង់គ្លេស និងរហូតដល់ប្រទេសអូស្រ្ដាលី ជាពិសេស គឺនៅក្នុងបុណ្យណូអែលខាងមុខនេះតែម្ដង៕

ដោយ៖ វត្ដីប្រភព៖ newsday