iPhone 5 កំពុងក្លាយទៅជាស្មាតហ្វូន ដែលទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង បើទោះជាមិនទាន់ចេញជារូបរាង។
អ្នកវិភាគ Gene Munster ទើបតែបង្ហាញពីការស្ទាបស្ទង់មតិពីអតិថិជន ៤០០នាក់ ឃើញថាមាន ៦៥% ចំនួនអ្នកដែលសួរចង់ទិញ iPhone, ប្រហែល ៥១% ចំនួនអ្នករង់ចាំ iPhone 5 និង ៩៤,២% អ្នកដែលប្រើប្រាស់ iPhone មានគំរោងឡើងស៊េរីនៅពេល Apple មានស៊េរីថ្មី។Gene Munster បានឲ្យដឹងថា តាមទិន្នន័យខាងលើអាចមានដល់ ៨០លានគ្រឿងនៃ iPhone 5 ដែលត្រូវបានគេរៀបចំជាស្រេចក្នុងការកុម្មង់ទិញ។ ពួកខ្ញុំជឿថានឹងមានប្រហែល ៥០%នៃចំនួន iPhone 5 ដែលត្រូវបានអ្នកប្រើប្រាស់កុម្មង់ទិញ, ក្រុមអ្នកស្រាវជ្រាវសន្និដ្ឋាន។
iPhone 5 នឹងលក់ដាច់បំផុតនៅលើផែនដី (រូបសិប្បនិម្មិត)
តាមវិធីប្រៀបធៀប Gene Munster បានវាយតំលៃថា Apple អាចធ្វើការចែកចាយអស់ ១២៥លានគ្រឿង iPhone ក្នុងឆ្នាំហិរញ្ញវត្ថុ ២០១២(គិតពីខែតុលា ឆ្នាំ២០១១ ដល់ខែតុលា ឆ្នាំ២០១២) ដោយគិតគ្រប់ស៊េរីទាំងអស់ មិនមែនគិតតែ iPhone 5 និង iPhone 4S ទេ។
Munster ក៏បានធ្វើការប៉ាន់ស្មានថា ជំនួញផលិតផលទំនើប iPhone 5 នឹងជួយ Apple បង្កើនទីផ្សារភាគហ៊ុនស្មាតហ្វូនទូទាំងពិភពលោកប្រហែល ៣០% ដល់ឆ្នាំ២០១៥ ច្រើនជាងកំរិតមធ្យមបច្ចុប្បន្ន២០%៕
ដោយ៖ សិលាប្រភព៖ k14