អ្នកកំពុងតែចង់ដឹងថា តើអ្នកណាខ្លះ គឺជាមហាសេដ្ឋីវ័យក្មេងរបស់អាមេរិក ក្នុងឆ្នាំ ២០១៣ ? យើងសូមដកស្រង់នូវឈ្មោះមួយចំនួន ពីបញ្ជី Top 10 មហាសេដ្ឋីវ័យក្មេងបំផុតនៃសហរដ្ឋអាមេរិក ដែលចេញផ្សាយដោយទស្សនាវដ្ដី Forbes ។១. Dustin Moskovitz
អាយុ ៖ ២៩ឆ្នាំតម្លៃទ្រព្យសុទ្ធ ៖ ៥,២ ពាន់លានដុល្លារអាមេរិកMoskovitz គឺជាអតិតមិត្តរួមបន្ទប់ជួល កាលពីនៅរៀនមហាវិទ្យាល័យ Havard ដែលធ្លាប់បានជួយ Zuckerberg ក្នុងការបង្កើតគេហទំព័រ Facebook ។ Moskovitz មានភាគហ៊ុន ៥% ក្នុងបណ្ដាញសង្គមនេះផងដែរ។
តម្លៃមូលបត្ររបស់ Facebook ក្នុងរយៈពេល ១ឆ្នាំកន្លង បានកើនឡើងខ្ពស់ ជាហេតុនាំឱ្យតម្លៃទ្រព្យរបស់ Moskovitz ថែម ២,៥ ពាន់លានដុល្លារ។២. Mark Zuckerberg
អាយុ ៖ ២៩ឆ្នាំតម្លៃទ្រព្យសុទ្ធ ៖ ១៩ពាន់លានដុល្លារ
ជាស្ថាបនិករបស់ Facebook បុរសវ័យ ២៩ឆ្នាំ Zuckerberg កាន់កាប់ភាគហ៊ុនជាង ១៧% ក្នុងបណ្ដាសង្គមនេះ។ ដោយសារតែតម្លៃមូលបត្ររបស់ Facebook កើនឡើង ដូច្នេះ ទ្រព្យសម្បត្តិរបស់ Zuckerberg ក៏បានកើនឡើងទ្វេដង ក្នុងរយៈពេលមួយឆ្នាំមកនេះ។៣. Scott Duncan
អាយុ ៖ ៣០ឆ្នាំតម្លៃទ្រព្យសុទ្ធ ៖ ៥,៥ ពាន់លានដុល្លារ
Scott Duncan គឺជាមនុស្សម្នាក់ ក្នុងចំណោមមនុស្ស ៤នាក់ដែលបានទទួលមរតកពី Enterprise Products Partners ជាក្រុមហ៊ុនបំពង់បង្ហូរថាមពល ដែលត្រូវបានបង្កើតឡើងដោយឪពុកខ្លួន។ មហាសេដ្ឋនៅលីវ វ័យ ៣០ឆ្នាំនេះ ទទួលបន្ថែមបាន ១ពាន់លានដុល្លារ ដោយសារតម្លៃមូលបត្រក្នុងក្រុមហ៊ុន បានកើនឡើងកាលពីឆ្នាំទៅ។៤. Sean Parker
អាយុ ៖ ៣៣ឆ្នាំតម្លៃទ្រព្យសុទ្ធ ៖ ២ ពាន់លានដុល្លារ
Sean Parker គឺជាស្ថាបនិក Napster ហើយគាត់ក៏ជាអតីតអគ្គនាយករបស់ Facebook ។ កាលពីខែមិថុនាកន្លងទៅ Sean Parker បានចំណាយ ៤,៥លានដុល្លារអាមេរិក សម្រាប់ពិធីរៀបមង្គលការរបស់ខ្លួន ជាមួយ តារាចម្រៀង Alexandra Lenas នៅ California ។៥. Robert Pera
អាយុ ៖ ៣៥ឆ្នាំតម្លៃទ្រព្យសុទ្ធ ៖ ១,៩៥ ពាន់លានដុល្លារ
Pera បានចាប់ផ្ដើមការងាររបស់ខ្លួន ដោយធ្វើជាវិស្វករផ្នែករឹងនៅក្នុងក្រុមហ៊ុន Apple កាលពីឆ្នាំ ២០០៣ ប៉ុន្ដែ ២ឆ្នាំបន្ទាប់ គាត់បានចាកចេញពី Apple ដើម្បីបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន ដែលមានឈ្មោះថា Ubiquiti Networks ។តម្លៃមូលបត្ររបស់ Ubiquiti Networks បានកើនឡើងក្នុងខែសីហា ប្រការនេះបាននាំឱ្យ Pera មានឈ្មោះនៅក្នុងបញ្ជីស្ដីអំពីអ្នកមានបំផុត ៤០០នាក់ នៅអាមេរិក។៦. Jack Dorsey
អាយុ ៖ ៣៦ឆ្នាំតម្លៃទ្រព្យសុទ្ធ ៖ ១,៣ ពាន់លានដុល្លារ
Jack Dorsey គឺជាសហស្ថាបនិករបស់ទំព័រ Twitter ប៉ុន្ដែ ទ្រព្យភាគច្រើនរបស់បុរសនេះ បែរជាស្ថិតនៅក្នុងក្រុមហ៊ុន software ទូទាត់ប្រាក់ Square ដោយនៅក្នុងក្រុមហ៊ុននេះ គាត់កាន់កាប់ភាគហ៊ុនដល់ទៅ ៣២% ។
ដោយ ៖ តារាប្រភព ៖ Investorplace/Forbes